អា​ជ្ញា​ធ​រ​ ​កំ​ពុ​ងប​ន្តស្វែ​​ងរ​​ក​ ​ក្មេ​ងស្រី​​ ដែ​ល​បា​ត់​ខ្លួន​ ​ក្នុ​​ង​ហេ​តុ​កា​រ​ណ៍លិ​ច​​ទូ​កដ​​ ​កោះ​កែវ​​

កណ្តា​​ល​៖​ស្នង​​ការរ​ងនគ​របា​ល​ ​ខេ​ត្ត​កណ្តា​​ល​ លោ​ក​​ វ៉ែន​ សុ​​វិ​ន​ ​បា​នឲ្យ​​ដឹង​​នៅថ្ងៃ​ទី​៩ ​​ខែ​មិ​ថុ​នា ​នេះ​ថា​ ​ក្មេ​​ង​ស្រីវ័​​យ​៧​ឆ្នាំ​ម្នា​ក់​​ ​កំ​ពុ​ងតែ​​បា​ត់​ខ្លួ​ន​​ ​មិ​ន​ទា​ន់​ដឹ​ងស្លា​​ប់​ ​ឬរ​ស់​នៅ​ក្នុង ខណៈដែលមនុស្ស៦នាក់ រួចរស់ជីវិត ឯម្នាក់ទៀតបានស្លាប់ ក្នុងហេតុការណ៍លិចទូកដ កោះកែវ ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅម៉ោងប្រមាណ ១៣៖៣០នាទី ថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ។

លោក វ៉ែន សុវិន បានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ទី៩ ខែមិថុនា នេះក្មេងស្រីអាយុ៧ឆ្នាំ ម្នាក់កំពុងតែបាត់ខ្លួន មិនទាន់ដឹងច្បាស់ថា ស្លាប់ ឬនៅរស់នោះទេ ប៉ុន្តែក្មេងស្រីរូបនេះទំនងជាអាចជាប់នៅក្នុងឃ្លុំទូក ដោយឡែកម៉ូតូចំនួន៤គ្រឿង ក៏រកមិនឃើញនោះដែរ។

លោកស្នងការរងនគរបាលខេត្តកណ្តាល បានបន្ថែមទៀតថា ទូលដកោះកែវ បានលិចនៅចម្ងាយប្រមាណពី ៥០ម៉ែត្រ ទៅ៧០ម៉ែត្រ ពីកំពង់ដ ហើយពេលនេះ ក្រុមអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែស្រង់យកមក លើកគោកនៅព្រឹកនេះ។

លោកក៏បានឲ្យដឹងពីមូលហេតុនៃការលិចទូកនោះផងដែរថា ពេលដែលទូកដ រៀបចេញដំណើរមេឃ ក៏ចាប់ផ្តើមងងិត ហើយរលឹមតិចៗ ខណៈទូកថយចេញពីកំពង់ដ បានប្រហែល៣០ម៉ែត្រ ស្រាប់តែធ្លាក់ភ្លៀង ហើយខ្យល់បក់យ៉ាងខ្លាំង បង្កឲមានរលកធំ បោកមកលើទូក រួចក៏ក្រឡាប់លិចតែម្តង ភ្លាមនោះអ្នកដំណើរបានហែលរួចខ្លួនចំនួន៦នាក់ ប្រុស ២នាក់ ស្រី៤នាក់ បាត់ខ្លួន២នាក់ បន្ទាប់រកឃើញសាកសព១នាក់ នៅសល់ក្មេងស្រី១នាក់រកមិនទាន់ឃើញមកទល់ពេលនេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍លិចទូកនេះ ទី១.ឈ្មោះ ឈឺន កូ ភេទប្រុស អាយុ ៦១ឆ្នាំមុខរបរ កសិករ, ទី២.ឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ ៦៨ឆ្នាំ ជាម្ចាស់ទូក រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម, ទី៣.អ្នកបើកបរទូកឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ, ទី៤.ឈ្មោះ គី ណា យូសៀក ​ភេទស្រី អាយុ ៧ឆ្នាំ រស់នៅភូមិកោះកែវក្រោម ឃុំកោះកែវ កំពុងបាត់ខ្លួន ដោយឡែក៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ចំពោះម៉ូតូដែលបាត់នោះ ទី១.ម៉ាកសេ១២៥ ស៊េរី ២០១៥​, ទី២.សេ១២៥ស៊េរី២០១២, ទី៣.គុបជ្រុង សេ៩០ និងទី៤.សេ១២៥ស៊េរី ២០១៣ ក្នុងនោះមានទូរសព្ទ័ ចំនួន០៥ គ្រឿង, ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀល និងឯកសារមួយចំនួន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អា​ជ្ញា​ធ​រ​ ​កំ​ពុ​ងប​ន្តស្វែ​​ងរ​​ក​ ​ក្មេ​ងស្រី​​ ដែ​ល​បា​ត់​ខ្លួន​ ​ក្នុ​​ង​ហេ​តុ​កា​រ​ណ៍លិ​ច​​ទូ​កដ​​ ​កោះ​កែវ​​

អា​ជ្ញា​ធ​រ​ ​កំ​ពុ​ងប​ន្តស្វែ​​ងរ​​ក​ ​ក្មេ​ងស្រី​​ ដែ​ល​បា​ត់​ខ្លួន​ ​ក្នុ​​ង​ហេ​តុ​កា​រ​ណ៍លិ​ច​​ទូ​កដ​​ ​កោះ​កែវ​​

អា​ជ្ញា​ធ​រ​ ​កំ​ពុ​ងប​ន្តស្វែ​​ងរ​​ក​ ​ក្មេ​ងស្រី​​ ដែ​ល​បា​ត់​ខ្លួន​ ​ក្នុ​​ង​ហេ​តុ​កា​រ​ណ៍លិ​ច​​ទូ​កដ​​ ​កោះ​កែវ​​