មានជំងឺ ផ្តាសាយ ក្រពះ ថ្លើម ពស់មានពិសចឹក រឺឆ្កែឆ្កួតខាំ សូមកុំមើលរំលង ផ្លែភ្ញៀវ

ផ្លែភ្ញៀវ គឺជាផ្លែឈើរាងមូលសម្បកព៌ណលឿង មានរសជាតិជូរអែមនិងមានលក់ស្ទើរគ្រប់រដូវ។ ក្រៅពីផ្លែដែលគេអាចប្រើធ្វើជាអាហារនិងថ្នាំស្លឹកឬសនិងគ្រាប់របស់វាសុទ្ធតែអាចប្រើជាថ្នាំបានទាំងអស់។ ស្លឹកភ្ញៀវមានរសជាតិហឹរត្រជាក់មានគុណសម្បត្តិ
ព្យាបាលផ្តាសាយ ក្អកគ្រុនចាញ់ និងបញ្ចុះទឹកនោម។ ផ្លែអាចប្រើជាឱសថជួយរំលាយអាហារ រំលាយស្លេស្មិ៍ ព្យាបាលអាការ
អាហារមិនរលាយហើមពោះមិនដើរខ្យល់ ស្លេសិ៍ច្រើន ហឺត។ ឬសរបស់វាព្យបាលអាការឈឺពោះ ក្នុងខណះដែលគ្រាប់ភ្ញៀវរបស់
វាជួយព្យាបាលការ ចុកចាប់ និងជំងឺក្រពះ។

តាមក្បួនតម្រាឱសថ ភ្ញៀវបានគេទៅធ្វើថ្នាំដូចតទៅនេះ

ការពារជំងឺផ្តាសាយ
យកស្លឹកភ្ញៀវ ២.៥គីឡូក្រាមដាក់ស្ងោរក្នុងទឹក ២៤លីត្រស្ងោររម្ងាស់ទាល់តែទឹកនៅសល់ ៨លីត្រ ហើយយកទៅត្រងយកទឹក
ទុកមួយឡែក។ បន្ទាប់មកចាក់ទឹក ២៤លីត្រ ទៀតចូលស្ងោរជាមួយស្លឹកដែលស្ងោររួចម្តងហើយរម្ងាស់ទាល់តែនៅសល់ទឹក៨
លីត្រដូចគ្នាហើយត្រងយកទឹកដូចគ្នាដែរ។ យកទឹកដែលត្រងបានទាំងពីរលើកនេះចាក់បញ្ជូលគ្នា ហើយយកទៅដាំរម្ងាស់ទាល់
តែនៅសល់ទឹក ៨លីត្រចុងក្រោយ។ចូររកថ្នាំការពារមិនអោយផ្អូមដាក់ចូលទៅក្នុងទឹកថ្នាំស្លឹកទំពាំងបាយជូរសម្រាប់ប្រើទុកជា
ថ្នាំទទួលបានដោយមនុស្សធំត្រូវផឹកម្តង ៣០cc មួយថ្ងៃបីដង។ ចំណែកកូនក្មេងផឹកពាក់កណ្តាលមនុស្សធំបានហើយដោយផឹកបីដងក្នុងថ្ងៃដូចគ្នាដែរ។ ថ្នាំនេះគួរទទួលទានជាប់ៗគ្នា ៣-៦ថ្ងៃ។ វាអាចការពារជងឺផ្តាសាយបានយ៉ាងល្អនិងអាចប្រើថ្នាំនេះដើម្បីព្យាបាលជំងឺគ្រុនចាញ់ទៀត។

ឈឺក្រពះ ឈឺថ្លើម
យកផ្លែភ្ញៀវទៅហាលអោយស្ងួតចំនួន ១០គ្រាប់ ហើយដាំទឹកពិសាបើពុំដូច្នេះទេអាចប្រើសម្បកឬសរបស់វា ៣០-៦០ក្រាមស្ងោរត្រងយកទឹកលាយជាមួយស្រាផឹកក៏បាន។

ព្យាបាលជំងឺក្លនលូន(Hernia)
ឬសភ្ញៀវ ៦០ក្រាមស្ងោរលាយជាមួយជីរអង្កាម ១៥ក្រាមត្រងយកទឹកលាយជាមួយស្រាទទួលទានក្តៅឧណ្ណៗមួយថ្ងៃពីរដង។

ឈឺពោះ ឈឺក្រពះ
គ្រាប់ភ្ញៀវស្រស់ ៦០ក្រាមស្ងោរយកទឹកទទួលទាន។

ពស់មានពិសចឹក ឆ្កែឆ្កួតខាំ
ស្លឹកភ្ញៀវស្រស់៦០ក្រាមចំហុយឬហាលថ្ងៃអោយស្ងួតបុកអោយល្អិតចាក់ស្រាចូលបន្តិចហើយយកទៅស្ងោរលើភ្លើងតិចៗរួចរំលែកទទួលទានពីរដងក្នុងមួយថ្ងៃនៅពេលដែលកំពុងក្តៅឧណ្ណៗ។ ចំណែកកាករបស់វាអាចយកទៅបិទលើស្នាមរបួស ឬដំបៅបាន។

ឈឺពោះបណ្តាលមកពីព្រូនមូល
ផ្លែភ្លៀវស្ងួត ១៨ក្រាម (បើផ្លែស្រស់៦០ក្រាម) ស្ងោរយកទឹកពិសាក្នុងពេលពោះទំនេរមិនទាន់ពិសាអ្វី៕

ប្រភព៖ iknow

  • មានជំងឺ ផ្តាសាយ ក្រពះ ថ្លើម ពស់មានពិសចឹក រឺឆ្កែឆ្កួតខាំ សូមកុំមើលរំលង ផ្លែភ្ញៀវ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: