ពេជ្រ សោភា៖ «ថ្ងៃ​ខួប​កំណើត ជា​ថ្ងៃ​ដែល​កូន​រីក​រាយ​ ប៉ុន្ដែ​ជា​ការ​​រំឭក ថ្ងៃ​​ដែល​ម្ដាយ​ឈឺ​ចាប់​ខ្លាំង​បំផុត»​

(ភ្នំពេញ)៖ តារាចម្រៀង​របស់ផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហាញ​​អា​រម្ម​ណ៍ ​​សប្បាយ​ និងរំភើបខ្លាំង ខណៈឃើញអ្នកគាំទ្រ បានរៀបចំ​ទិញនំ ធ្វើពិធីខួប​កំណើតឲ្យនាង ដ​ល់ផ្ទះយ៉ាងពិសេស កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ម្សិលមិញនេះ។

តាមរយៈរូបភាពជាច្រើនសន្លឹក ដែលត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេស របស់តារាចម្រៀង ដ៏មាន​ប្រជាប្រិយ អ្នកនាង ពេជ្រ សោភា នាឱកាសថ្ងៃខួប​កំ​ណើ​ត ដែលមា​នវត្តមានមិត្តភក្តិ​ អ្នកគាំទ្រជាច្រើន ឈថតជាមួយនោះ គេសង្កេតឃើញតារាចម្រៀង កំពុងរងនូវព័ត៌មានជាច្រើន​រូបនេះ ហា​ក់មានអារម្មណ៍​ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមានទឹកមុខសប្បាយឥតឧបមា ស្ទើរតែនិយាយមិនចេញ ព្រោះអ្វីដែល Fan របស់នាងធ្វើឲ្យពេលនេះ គឺពុំបានដឹងខ្លួន មុនទាល់តែ​សោះ ​ដូច្នេះទើ​បធ្វើឲ្យ​នាងមានការភ្ញាក់ផ្អើល ហើយថែមទាំងញញឹមបិតមាត់ មិនជិតទៀតផង។

ជាមួយគ្នានេះដែរ ក្រៅពីអរគុណដល់ Fan អ្នកគាំទ្រហើយនោះ អ្នកនាង ពេជ្រ សោភា ក៏បាន​សរសេរ​បង្ហា​ញការដឹងគុណ ចំពោះអ្នកម្តាយជាទីស្រឡាញ់ថា « អរគុណម៉ែ ដែលមិនសំរាន្តហើ​យចាំឆ្លងខួបកំណើតជាមួយកូន។ ថ្ងៃខួបកំណើតជាថ្ងៃដែលកូនរីករាយ តែកូនក៏មិនភ្លេចថា វាជាថ្ងៃដែលម៉ែពិបាកបំផុត ក្នុងការបង្កើតខ្ញុំមក អរគុណម៉ែ បើគ្មានម៉ែក៏គ្មាន កូននៅថ្ងៃនេះ។ ទោះគ្មានកម្មវិធីធំដំ តែខ្ញុំសប្បាយចិត្ត ដែលបាននៅក្បែរម៉ែ​ នៅថ្ងៃនេះ ជូនពរម៉ែសុខភាពល្អ។ កុំសប្បាយភ្លេចអ្នកម្ដាយ នៅផ្ទះណា នៅថ្ងៃខួបនេះ ព្រោះនេះក៏ជាថ្ងៃដែលគាត់ឈឺចាប់ខ្លាំងបំផុតដែរ..!»។

ក្នុងឱកាសនៃថ្ងៃខួបកំណើត របស់តារាចម្រៀង​ល្បីឈ្មោះ លំដាប់កំពូលប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា នេះដែរ ក៏មានការ Comment ជូនពរយ៉ាងព្រោងព្រាត ផងដែរ​​៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងតារាចម្រៀងស្រី ពេជ្រ សោភា កាលពីថ្មីៗនេះ គួររំលឹកផងដែរថា អ្នកនាង ពេជ្រ សោភា បានប្រើពាក្យពេចន៍មួយចំនួនបែបប្លែកៗ ដូចជាមានមនុស្ស កំពុងចង់ធ្វើបាបរូបនាង។

កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានបង្ហោះរូប និងសារមួយដ៏ចម្លែក ដែលក្នុងនោះមានអត្ថន័យថា "ខ្ញុំស្រលាញ់អ្វីដែល ខ្ញុំធ្វើសំខាន់ខ្ញុំមិនក្បត់ខ្លួនឯង អ្នកដែលរុញខ្ញុំឲ្យដួលនៅបន្ទប់ទឹកយប់ថ្ងៃមុន ចាំឲ្យច្បាស់ នាងដូចជាធាត់ពេកហើយ ខ្ញុំស្គាល់នាងច្បាស់ណាស់ កុំព្យាយាមធ្វើបាបមនុស្សកំពុងឈឺ"។

សាររបស់ អ្នកនាង ពេជ្រសោភា មួយនេះ ហាក់ដូចជា ចង់ទម្លាយពីអ្នកឈ្នានីស ដែលចង់ធ្វើបាប មកលើរូបនាង ខណៈកំពុងធ្លាក់ខ្លួនឈឺ។ ប៉ុន្តែទោះជាយ៉ាងណា រូបនាង ក៏មិនបានបង្ហាញពី អត្តសញ្ញាណច្បាស់លាស់ ពីម្នាក់ស្រី ដែលបានច្រាននាងឲ្យដួលក្នុងបន្ទប់ទឹកនោះដែរ គ្រាន់តែរូបនាង និយាយត្រួសៗតែប៉ុណ្ណោះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload