ញាក់សាច់! កើត​សោកនាដកម្មទៀតហើយ​​ផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​មួយគួរ​ឱ្យ​រន្ធត់​បំផុត បន្ទាប់​ពី​​​រថយន្ត​២គ្រឿង​​បាន​បុក​គ្នាយ៉ាងពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​២នាក់ស្លាប់ និង​រងរបួស​ធ្ងន់​-ស្រាល​​២នាក់ កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ មិថុនា ២០១៦ ស្ថិត​នៅ​​ផ្លូវជាតិលេខ៤ ត្រង់​ចំណុច​ដូង​ក្រអូប​ទឹក​សាប ក្នុងភូមិស្មាច់ដែង ឃុំ​រាម ស្រុកព្រៃនប់ ។

ទោះបីជាយ៉ាងណា មូលហេតុ​ និង​អត្ត​សញ្ញាណ​ជនរងគ្រោះ គេមិនទាន់ដឹង​នៅឡើយទេ ។ ក្រោយ​កើតហេតុ​​ភ្លាម​ៗ កម្លាំង​សមត្ថ​កិច្ចបាន​ចុះ​ទៅ​ជួយ​អន្តរា​គមន៍ ដោយ​ជួយ​ហៅ​រថយន្ត​​ដឹក​ជន​រង​គ្រោះ ​ទៅ​កាន់​មន្ទីរពេទ្យ ​ហើយ​​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​ស្ទូច​មក​រក្សា​ទុក​ ដើម្បីរង់ចាំ​ការ​ដោះ​ស្រាយ​បន្ត ។