ល្បី​មាន​ក្រដាសប្រាក់ ១ ម៉ឺន​រៀល​ក្លែងក្លាយ​ចរាចរ​នៅ​ខេត្តបន្ទាយមានជ័យ​

Videos


មានការនិយាយសុះសាយថា ក្រដាសប្រាក់ ១ ម៉ឺនរៀលត្រូវបានគេសង្ស័យជាក្រដាសប្រាក់ក្លែងក្លាយ ហើយមានជនមិនស្គាល់អត្តសញ្ញាណយកមកចរាចរនៅខេត្តបន្ទាយមានជ័យ ដោយជិះម៉ូតូមកចាក់សាំងនៅដេប៉ូលក់សាំងរាយមួយកន្លែងគ្មានយីហោ ស្ថិតទល់មុខផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ឈ្មោះ ប៊ុន ផល្លា ភេទស្រី អាយុ ៤១ ឆ្នាំ ជា ម្ចាស់ដេប៉ូលក់សាំង ដែលមានទីតាំងស្ថិតនៅភូមិសង្កាត់ខាងលើ បានប្រាប់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យថា កាលពីក្នុងអំឡុង ២ ទៅ៣ថ្ងៃកន្លងទៅថ្មីៗនេះ មានអ្នកជិះម៉ូតូអត់ស្គាល់អត្តសញ្ញាណមកចាក់សាំងកន្លែងគាត់ ហើយយកប្រាក់ ១ ម៉ឺនរៀលឱ្យគាត់ ហើយគាត់ក៏បានយកប្រាក់ដាក់ក្នុងហឹប ។

ល្បី​មាន​ក្រដាសប្រាក់ ១ ម៉ឺន​រៀល​ក្លែងក្លាយ​ចរាចរ​នៅ​ខេត្តបន្ទាយមានជ័យ​

លុះបន្ទាប់មកគាត់ក៏បានទាញហឹបដាក់ប្រាក់រាប់ប្រាក់ឃើញក្រដាសប្រាក់ ១ ម៉ឺនរៀលមួយសន្លឹកប្លែកជាងក្រដាសប្រាក់ ១ ម៉ឺនរៀលផ្សេងទៀត ក៏ទាញយកមកពិនិត្យមើលឃើញក្រដាសប្រាក់ ១ ម៉ឺនរៀលនោះមានខ្សែសយខាងក្នុងមិនច្បាស់ ចំណែករូបព្រហ្មបង្កប់ខាងក្នុងប្រាក់ក៏មិនច្បាស់ដូចក្រដាសប្រាក់សុទ្ធនោះឡើយ ហើយបន្ទាប់មក កន្លងទៅថ្មីៗនេះនៅពេលអ្នកសារព័ត៌ មានម្នាក់ជិះរថយន្តទៅចាក់សាំងកន្លែងគាត់ ហើយគាត់ម្ចាស់លក់សាំងបានយកប្រាក់បង្ហាញអ្នកសារព័ត៌មាននោះ។

ល្បី​មាន​ក្រដាសប្រាក់ ១ ម៉ឺន​រៀល​ក្លែងក្លាយ​ចរាចរ​នៅ​ខេត្តបន្ទាយមានជ័យ​

អ្នកសារព័ត៌មានក៏សុំថតសន្លឹកប្រាក់ ១ ម៉ឺន រៀល ដែលគេសង្ស័យជាក្រដាសប្រាក់ក្លែងក្លាយធ្វើការផ្សព្វផ្សាយក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

ក្រដាស់ប្រាក់ ១ ម៉ឺនរៀលក្លែងក្លាយនោះ យកមកផ្ទឹមនិងក្រដាសប្រាក់ ១ ម៉ឺនរៀលសុទ្ធ គឺមានពណ៌ប្រហាក់ប្រហែលគ្នា គ្រាន់តែក្រដាសក្លែងក្លាយមានសភាពរាងទន់បន្តិច ។

ល្បី​មាន​ក្រដាសប្រាក់ ១ ម៉ឺន​រៀល​ក្លែងក្លាយ​ចរាចរ​នៅ​ខេត្តបន្ទាយមានជ័យ​

នៅពេលថ្មីៗនេះមិនមែនមានតែនៅខេត្តបន្ទាយមានជ័យទេ ដែលល្បីថាមានក្រដាសប្រាក់ ១ ម៉ឺនរៀលក្លែងក្លាយនោះ សូម្បីតែនៅក្រុងភ្នំពេញក៏មានដែរ ដូចនេះសូមបងប្អូនមុន និង ទទួលលុយពីជនណាម្នាក់ សូមពិនិត្យឲ្យច្បាស់ជាមុនសិន ៕

                                                                                                      សុថាត់