ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត

កាលពីរសៀលថ្ងៃទី៧ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយខ្លឹមសារប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើត ភូមិ៤៤ និងសង្កាត់៩ បន្ថែមក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត

តាម Facebook របស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើបង្កើតសង្កាត់ និងភូមិបន្ថែមនេះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ សង្កាត់ ភូមិឲ្យបានគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានល្អប្រសើរទៅសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាពិសេសកំណើនប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ។

កាលពីចុងឆ្នាំ២០១៣ កន្លងទៅ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ បានសម្រេចបន្ថែមខណ្ឌចំនួន៣ លើខណ្ឌដែលមានស្រាប់៩ ដើម្បីងាយស្រួលផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ សព្វថ្ងៃនៅភ្នំពេញ មានខណ្ឌ១២ សង្កាត់ ៩៦ និងភូមិចំនួន ៩០៩៕

ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត

ប្រភព៖ sabay

  • ភ្នំពេញ​នឹង​មាន​​សង្កាត់​ថ្មី៩ ​ភូមិ​ថ្មី​៤៤ ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: