យន្តហោះ​ចម្បាំង​តម្លៃ​ជាង​២០​លាន​ដុល្លារ​របស់​អាមេរិក​២​គ្រឿង ធ្លាក់​ដោយ​មិន​ដឹង​មូលហេតុ

យន្តហោះចម្បាំងទំនើប និងមានតម្លៃដ៏ថ្លៃរបស់អាមេរិក២គ្រឿង បានជួបឧបទ្ទវហេតុធ្លាក់នៅក្នុងតំបន់ព្រៃក្រាស់ បង្ខំចិត្តឲ្យអ្នកបើកយន្តហោះទាំង២គ្រឿងនោះ ត្រូវលោតចេញពីយន្តហោះភ្លាមៗ ដោយហេតុការណ៍នេះ កើតឡើងនៅតំបន់ដាច់ស្រយាលក្នុងរដ្ឋ Georgia ក្នុងពេលសមការហោះហើរ ។
យន្តហោះចម្បាំង F-16C របស់សន្តិសុខជាតិផ្លូវអាកាសរដ្ឋ South Carolina ២គ្រឿង បានបើកបុកនឹងព្រៃក្រាស់ ធ្វើឲ្យផ្ទុះឆេះនៅនឹងកន្លែង តែសំណាងល្អដែលអ្នកបើកយន្តហោះទាំង២គ្រឿងនោះ លោតចេញពីយន្តហោះទាន់ពេល ទើបអាចសង្គ្រោះជីវិតបាន តែករណីនេះ គេមិនទាន់ដឹងពីមូលហេតុវាឲ្យច្បាស់លាស់នៅឡើយទេ ។
F-16C ជាយន្តហោះចម្បាំងទំនើបមួយប្រភេទ ដែលមានតម្លៃចន្លោះពី១៤លាន ទៅជាង១៩លានដុល្លារអាមេរិក (តម្លៃក្នុងឆ្នាំ១៩៩៨) រចនាដោយក្រុមហ៊ុនផលិតយន្តហោះ Lockheed Martin របស់អាមេរិក ហើយត្រូវបានអាជ្ញាធរអាមេរិកប្រកាសថា បើមានអ្នកប្រទះឃើញបំណែកយន្តហោះដែលធ្លាក់នោះ សូមកុំប៉ះវា ខ្លាចក្រែងបង្កគ្រោះថ្នាក់ តែត្រូវទូរស័ព្ទប្ដឹងប៉ូលិសជាបន្ទាន់ ។

ឧប្បត្តិហេតុលើកនេះ ធ្វើឲ្យគេត្រូវបង្ខំចិត្តផ្អាកការហោះហើរផ្លូវអាកាសមួយរយៈ ដើម្បីធ្វើការស៊ើបអង្កេតលើការធ្លាក់យន្តហោះលើកនេះសិន ខណៈដែលប្រហែលជាមួយសប្ដាហ៍មុននេះ ក៏មានការធ្លាក់យន្តហោះ F-16 មួយគ្រឿងដែល ដោយយន្តហោះទាំង២នេះ ជាប្រភេទយន្តហោះដ៏ស្រដៀងគ្នាបំផុតមួយ ៕

យន្តហោះ​ចម្បាំង​តម្លៃ​ជាង​២០​លាន​ដុល្លារ​របស់​អាមេរិក​២​គ្រឿង ធ្លាក់​ដោយ​មិន​ដឹង​មូលហេតុ យន្តហោះ​ចម្បាំង​តម្លៃ​ជាង​២០​លាន​ដុល្លារ​របស់​អាមេរិក​២​គ្រឿង ធ្លាក់​ដោយ​មិន​ដឹង​មូលហេតុ

ប្រភព៖

  • យន្តហោះ​ចម្បាំង​តម្លៃ​ជាង​២០​លាន​ដុល្លារ​របស់​អាមេរិក​២​គ្រឿង ធ្លាក់​ដោយ​មិន​ដឹង​មូលហេតុ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: