ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​លើក​ដំបូង​នៅ​កម្ពុជា ដែល​អ្នក​ជំនួញ អ្នក​ជំនាញ​​ដេគ័រ ​និស្សិត មិន​គួរ​រំលង

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​កម្ពុជា ឆ្នាំ​២០១៦ (Cambodia Architect & Décor 2016) បាន​ចាប់​ផ្ដើម​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី​ហើយ បន្ទាប់​ពី​ការ​ប្រកាស​បើក​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​មិញ​នេះ ក្រោម​អធិបតី​របស់​ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី នគរោបនីយកម្ម និង​សំណង់។

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​លើក​ដំបូង​នៅ​កម្ពុជា ដែល​អ្នក​ជំនួញ អ្នក​ជំនាញ​​ដេគ័រ ​និស្សិត មិន​គួរ​រំលង

ពិព័រណ៍​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៩-១១ ខែ​មិថុនា នេះ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ កោះ​ពេជ្រ ខណៈ​ដែល​ផលិតផល និង​ក្រុមហ៊ុន​ជាង ១០០ គួរ​ជា​ទី​ចាប់​អារម្មណ៍​ជា​ច្រើន មក​ពី​ថៃ សិង្ហបុរី ម៉ាឡេស៊ី កូរ៉េ និង​វៀតណាម ត្រូវ​បាន​ដាក់​តាំង​បង្ហាញ។

អ្នក​ជំនួញ ស្ថាបត្យករ វិស្វករ អ្នក​រចនា​ផ្ទៃ​ខាង​ក្នុង អ្នក​ម៉ៅការ អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ អ្នក​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ អ្នក​ជំនាញ​ខាង​ដេគ័រ ព្រម​ទាំង​និស្សិត គួរ​ចូលរួម​ពិព័រណ៍​នេះ ដោយ​អ្នក​នឹង​បាន​ឃើញ​ផលិតផល​ថ្មីៗ​ជា​មួយ​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ ជា​ពិសេស​មាន​ឱកាស​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ល្បីៗ​ទាំង​នោះ។

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​លើក​ដំបូង​នៅ​កម្ពុជា ដែល​អ្នក​ជំនួញ អ្នក​ជំនាញ​​ដេគ័រ ​និស្សិត មិន​គួរ​រំលង

ក្រៅ​ពី​នេះ ក៏​នឹង​មាន​សិក្ខាសាលា “គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រចនា​ប្លង់​របស់​កម្ពុជា (Cambodia’s Design Innovation Seminar)” ដែល​រៀប​ចំ​ដោយ​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ដោយ​មាន​វាគ្មិន​ជំនាញ​ជាតិ និង​អន្តរជាតិ ពិភាក្សា​លើ​ស្ថាបត្យកម្ម សំណង់ និង​និន្នាការ​ទីផ្សារ​រចនា​ប្លង់ ក្នុង​រយៈ​ពេល ៣ ថ្ងៃ​នេះ​ផង​ដែរ។

អ្នក​ចូលរួម ក៏​នឹង​បាន​ទស្សនា​ស្នាដៃ​រចនា​ម៉ូដ​ផ្ទះ​របស់​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ន័រតុន និង​ភូមិន្ទ​ភ្នំពេញ ដែល​ជាប់​ជយលាភី ក្រោយ​ពី​ការ​ប្រកួត “ច្នៃ​ប្រឌិត​រចនា” លើក​ទី១​របស់ CSA រួច​មក។

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​លើក​ដំបូង​នៅ​កម្ពុជា ដែល​អ្នក​ជំនួញ អ្នក​ជំនាញ​​ដេគ័រ ​និស្សិត មិន​គួរ​រំលង

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​កម្ពុជា ឆ្នាំ​២០១៦ ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ថៃ ICVeX ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​រៀបចំ​ពិព័រណ៍ និង​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​ពិព័រណ៍​សំណង់ និង​ដេគ័រ​​នៅ​មីយ៉ាន់ម៉ា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ពិព័រណ៍​នេះ ​ត្រូវ​បាន​សហ​ការ​​រៀបចំ​ដោយ CSA ខណៈ​ដែល​ក្រុមហ៊ុន ​SCG (ស៊ីម៉ង់ត៍​កំពត) ជា​អ្នក​ឧបត្ថម្ភ​ធំ។

កុំ​ភ្លេច​ចូលរួម​ណា៎! ធានា​ថា អ្នក​នឹង​ឃើញ​ផលិតផល​ថ្មីៗ និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដេគ័រ​ស្អាតៗ​ជា​ច្រើន!

ពិព័រណ៍​ស្ថាបត្យកម្ម និង​ដេគ័រ​លើក​ដំបូង​នៅ​កម្ពុជា ដែល​អ្នក​ជំនួញ អ្នក​ជំនាញ​​ដេគ័រ ​និស្សិត មិន​គួរ​រំលង

​ឯកឧត្ដម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី នគរោបនីយកម្ម និង​សំណង់

អត្ថបទ៖ សុផាត