កង្កែបមាស ធ្វើឲ្យប្រជាជនសប្បាយចិត្ដ សង្ឃឹមថា បានលេខឆ្នោត

ថៃ៖ កង្កែបមាសដ៏កម្រ ដែលកើតនៅក្នុងកសិដ្ឋានមួយកន្លែង ក្នុងខេត្ដ Phrae បានក្លាយជារឿងដ៏សប្បាយចិត្ដរបស់អ្នកស្រុក ខណៈដែលមានមនុស្សជាច្រើន បានធ្វើដំណើរពីទីជិតទីឆ្ងាយមកមើល សត្វដ៏កម្រនេះ។

នេះបើតាមប្រភពព័ត៌មានថៃបានឲ្យដឹងថា បច្ចុប្បន្ននេះ កង្កែបខាងលើ បានមករស់នៅក្នុងវត្ដ Mai Chareontham ក្នុងតំបន់ Rong Khem ដែលត្រូវបានប្រគល់ជូនជាអំណោយដល់ ព្រះសង្ឃល្បីឈ្មោះមួយអង្គដែលគង់ក្នុងវត្ដនេះ បន្ទាប់ពីម្ចាស់កង្កែប លោក Somchai Tapong អាយុ ៥៣ឆ្នាំ ប្រទះឃើញថា វាជាកង្កែមួយក្នុងចំណោមកង្កែបរាប់ពាន់ក្បាល ដែលកើតមកមានពណ៌មាស និងពន្លឺភ្លឺផ្លេក។

ទន្ទឹមនឹងនេះ ព្រះសង្ឃដ៏ល្បីឈ្មោះខាងលើ ព្រះនាម Bapat Witthusilo ដែលបានក្លាយជាម្ចាស់កង្កែបខាងលើនេះ បានមានពុទ្ធដីការថា សត្វនេះមានភេទឈ្មោល និងវាហាក់ដូចជា មិនសូវខ្លាចមនុស្សនោះទេ។ ព្រះអង្គបានបញ្ជាក់ថា កង្កែបនេះនឹងចេញពន្លឺភ្លឺផ្លេក ពេលត្រូវពន្លឺព្រះអាទិត្យ។ យ៉ាងណាមិញ ទោះបីជាកង្កែបនេះបញ្ចេញពន្លឺភ្លឺផ្លេកប៉ុណ្ណាក៏ដោយ ក៏ព្រះអង្គបដិសេធក្នុងការទស្សទាយលេខឆ្នោត សម្រាប់អ្នកភូមិផងដែរ ដែលទោះជាពួគេទទូចសុំជាច្រើនលើកក៏ដោយ។ 

ស្របពេលនេះដែល រឿងពណ៌ស្បែកកង្កែបនេះ ត្រូវបានខាងព័ត៌មានពេលព្រឹកក្នុងប្រទេសថៃ រាយការណ៍ឲ្យដឹងថា នេះជារឿងធម្មតាដែលកើតមកស្បែកមានអាការៈមិនប្រក្រតី ដែលរឿងបែបនេះក៏ធ្លាប់កើតមានឡើង លើសត្វផ្សេងទៀតផងដែរ។

ចុះសម្រាប់ប្រិយមិត្ដ យល់យ៉ាងណាវិញ?

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ក៏ដូចជាពាក់កណ្ដាលឆ្នាំ ២០១៣ នៅក្នុងកម្ពុជា ក៏មានការភ្ញាក់ផ្អើលដូចគ្នា ទាក់ទិននឹង ស្នូកក្ដាម មានរូបមនុស្សពីលើ។ យ៉ាងណាមិញ វីដេអូកូនក្ដាម ដែលមានរូបមនុស្សនៅលើស្នូកត្រូវបាន អ្នកប្រើប្រាស់ហ្វេកប៊ុកចែកចាយជាខ្លាំង នាពេលនោះ ដែលនៅក្នុងវីដេអូនោះបានបង្ហាញពី ស្នូករបស់កូនក្ដាមដែលមាន មុខមាត់មនុស្សនៅពីលើ ដែលរូបភាពនេះ ពិតជាធ្វើឲ្យបងប្អូន ដែលរស់នៅក្នុងតំបន់នេះ បានភ្ញាក់ផ្អើល និងយល់ថា នេះជាអព្ភូតហេតុ មិនគួរឲ្យជឿ ដែលមិនធ្លាប់កើតមានឡើងពីមុន។

ចង់ដឹងយ៉ាងនោះ សូមទស្សនាវីដេអូដែលយកចេញពីហ្វេកប៊ុកទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កង្កែបមាស ធ្វើឲ្យប្រជាជនសប្បាយចិត្ដ សង្ឃឹមថា បានលេខឆ្នោត
រូបភាពកង្កែបមាស

កង្កែបមាស ធ្វើឲ្យប្រជាជនសប្បាយចិត្ដ សង្ឃឹមថា បានលេខឆ្នោត
រូបភាព ព្រះសង្ឃបង្ហាញ សត្វកង្កែបទៅកាន់ប្រជាពលរដ្ឋ