ព័ត៌មានបន្ថែម៖ មកដល់ម៉ោងនេះ កម្លាំងសមត្ថកិច្ច មិនទាន់រកឃើញសពក្មេងស្រី និងម៉ូតូទាំង៤គ្រឿងទេ រកឃើញតែទូកដប៉ុណ្ណោះ

(កណ្តាល)៖ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល រហូតមកដល់រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ បាននិងកំពុងបន្តប្រតិបត្តិការ ស្វែងរកសពក្មេងស្រីអាយុ២ឆ្នាំ និងម៉ូតូចំនួន៤គ្រឿង ដែលបានបាត់ខ្លួន និងលិចចូលទន្លេ ដោយសារហេតុការណ៍លិចទូកដ នៅក្នុងទន្លេមេគង្គក្រោម ដោយសារតែភ្លៀង លាយខ្យល់ខ្លាំងបោកបក់ទៅលើ កាលពីរសៀលម្សិលមិញ ស្ថិតនៅកំពង់ចម្លងកោះកែវជ្រោយដង ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម។

សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ បានបណ្តាលជនរងគ្រោះ២នាក់ (ជាជីតា និងចៅស្រី)បានលង់ទឹកស្លាប់ លិចម៉ូតូ៤គ្រឿង និងលុយកាក់ ទ្រព្យសម្បតិ្តមួយចំនួនទៀត ចូលទៅក្នុងទន្លេ ហើយនៅល្ងាចថ្ងៃដដែលនោះ សពជីតាត្រូវបានរកឃើញ និងស្រង់មកលើគោកខណៈទូកដ ទើបតែរកឃើញនៅព្រឹកនេះ។ ស្នងការរងនគបាលខេត្តកណ្តាល លោក វ៉ែន សាវិន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា «នៅថ្ងៃនេះ យើងបានរកឃើញទូកដហើយ តែសពក្មេងស្រីរងគ្រោះ និងម៉ូតូទាំង៤គ្រឿង មិនទាន់រកឃើញទេ ខណៈកម្លាំងអន្តរាគមន៍បាននិងកំពុង បន្តប្រតិបត្តិការនេះ ហើយសពក្មេងស្រីទំនងទាក់ជាមួយមង ឬសំរាក់នៅក្នុងទឹកទន្លេ»។

មន្រ្តីនគរបាលស្រុកល្វាឯម បានឲ្យដឹងថា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លង «កោះកែវជ្រោយដង» ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ មានហេតុការណ៍ទូកចម្លង បានដឹកអ្នកដំណើរពីចំណុចកំពង់កោះកែវ ឆ្លងទន្លេ ទៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកធ្វើដំណើរសរុប៨នាក់ ក្នុងនោះស្រី៦នាក់។ ពេលរៀបចេញដំណើរ មេឃ ងងិត រលឹមតិចៗ ហើយទូកថយចេញេពីខាងបានប្រហែល៣០ម៉ែត្រ ស្រាប់តែធ្លាក់ភ្លៀងខ្យល់ខ្លាំងបក់ មកដល់បង្កឲ្យមាន រលកធំៗ បោកមកលើទូក បណ្តាលឲ្យក្រឡាប់លិចតែម្តង។ ភ្លាមៗនោះ អ្នកដំណើរបានហែលរួចខ្លួចំនួន៦នាក់ ប្រុស២នាក់ ស្រី៤ ហើយបាត់ខ្លួន ២នាក់ រកប៉ុន្តែក្រោយមកឃើញសាកសពម្នាក់ នៅសល់ម្នាក់គឺក្មេងស្រី អាយុ២ឆ្នាំ។

មន្រ្តីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ឈឺន កូ អាយុ៦១ឆ្នាំ មុខរបរកសិករ និងទី២ជាចៅស្រី ឈ្មោះ គីណា យូសៀក អាយុ២ឆ្នាំ អ្នកទាំង២រស់នៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម។ ដោយឡែក ម្ចាស់ទូកដឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ហើយអ្នកបើកបរទូក ឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ គេចខ្លួនបាត់។ ដោយឡែកសម្ភារដែលត្រូវបាត់បង់រួមមាន៖ ១. ម៉ូតូC១២៥ ស៊េរី២០១៥ ចំនួន ១គ្រឿង ២.ម៉ូតូC១២៥ស៊េរី ២០១២ ចំនួន១គ្រឿង ៣.ម៉ូតូ គុបជ្រុងC៩០ចំនួន១គ្រឿង ម ៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង ទី៥-ទូរស័ព្ទចំនួន៥រឿង ទី៦-ប្រាក់៧០០ដុល្លារ និងប្រាក់៥២០០០០រៀល ព្រមទាំងឯកសារមួយចំនួនទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  គួររំលឹកផងដែរថា​កាលពីម៉ោងប្រមាណ ១៣៖៣០នាទី ថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ ក្មេ​​ង​ស្រីវ័​​យ​៧​ឆ្នាំ​ម្នា​ក់​​ ​កំ​ពុ​ងតែ​​បា​ត់​ខ្លួ​ន​​ ​មិ​ន​ទា​ន់​ដឹ​ងស្លា​​ប់​ ​ឬរ​ស់​នៅ​ក្នុង ខណៈដែលមនុស្ស៦នាក់ រួចរស់ជីវិត ឯម្នាក់ទៀតបានស្លាប់ ក្នុងហេតុការណ៍លិចទូកដ កោះកែវ ស្ថិតនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

លោក វ៉ែន សុវិន បានបញ្ជាក់ទៀតថា គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ទី៩ ខែមិថុនា នេះក្មេងស្រីអាយុ៧ឆ្នាំ ម្នាក់កំពុងតែបាត់ខ្លួន មិនទាន់ដឹងច្បាស់ថា ស្លាប់ ឬនៅរស់នោះទេ ប៉ុន្តែក្មេងស្រីរូបនេះទំនងជាអាចជាប់នៅក្នុងឃ្លុំទូក ដោយឡែកម៉ូតូចំនួន៤គ្រឿង ក៏រកមិនឃើញនោះដែរ។

លោកស្នងការរងនគរបាលខេត្តកណ្តាល បានបន្ថែមទៀតថា ទូលដកោះកែវ បានលិចនៅចម្ងាយប្រមាណពី ៥០ម៉ែត្រ ទៅ៧០ម៉ែត្រ ពីកំពង់ដ ហើយពេលនេះ ក្រុមអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែស្រង់យកមក លើកគោកនៅព្រឹកនេះ។

លោកក៏បានឲ្យដឹងពីមូលហេតុនៃការលិចទូកនោះផងដែរថា ពេលដែលទូកដ រៀបចេញដំណើរមេឃ ក៏ចាប់ផ្តើមងងិត ហើយរលឹមតិចៗ ខណៈទូកថយចេញពីកំពង់ដ បានប្រហែល៣០ម៉ែត្រ ស្រាប់តែធ្លាក់ភ្លៀង ហើយខ្យល់បក់យ៉ាងខ្លាំង បង្កឲមានរលកធំ បោកមកលើទូក រួចក៏ក្រឡាប់លិចតែម្តង ភ្លាមនោះអ្នកដំណើរបានហែលរួចខ្លួនចំនួន៦នាក់ ប្រុស ២នាក់ ស្រី៤នាក់ បាត់ខ្លួន២នាក់ បន្ទាប់រកឃើញសាកសព១នាក់ នៅសល់ក្មេងស្រី១នាក់រកមិនទាន់ឃើញមកទល់ពេលនេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍លិចទូកនេះ ទី១.ឈ្មោះ ឈឺន កូ ភេទប្រុស អាយុ ៦១ឆ្នាំមុខរបរ កសិករ, ទី២.ឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ ៦៨ឆ្នាំ ជាម្ចាស់ទូក រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម, ទី៣.អ្នកបើកបរទូកឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ, ទី៤.ឈ្មោះ គី ណា យូសៀក ​ភេទស្រី អាយុ ៧ឆ្នាំ រស់នៅភូមិកោះកែវក្រោម ឃុំកោះកែវ កំពុងបាត់ខ្លួន ដោយឡែក៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ចំពោះម៉ូតូដែលបាត់នោះ ទី១.ម៉ាកសេ១២៥ ស៊េរី ២០១៥​, ទី២.សេ១២៥ស៊េរី២០១២, ទី៣.គុបជ្រុង សេ៩០ និងទី៤.សេ១២៥ស៊េរី ២០១៣ ក្នុងនោះមានទូរសព្ទ័ ចំនួន០៥ គ្រឿង, ប្រាក់ ៧០០ដុល្លារ និងប្រាក់ ៥២០០០០រៀល និងឯកសារមួយចំនួន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត