គួរឲ្យអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ ទាក់ខោជាមួយជណ្តើរយន្ត គៀបដាច់ចុងប្រដាប់ភេទ

ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ បានជួបហេតុការណ៍ គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់ និងអាសូរមួយ រហូតឈានដល់ ដាច់ចុងប្រដាប់ភេទ បន្ទាប់ពីក្មេងប្រុសរងគ្រោះ រូបនេះ អង្គុយនៅលើជណ្តើរយន្ត ដែលកំពុងតែធ្វើដំណើរ ហើយខោរបស់គេ បានទាក់ជាប់ ជាមួយនឹង បន្ទះជណ្តើរយន្ត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចុងប្រដាប់ភេទ របស់ក្មេងប្រុសរងគ្រោះ ត្រូវបានគៀបដាច់ ហើយក្មេងប្រុសរងគ្រោះ បានស្រែកយំ អស់រយៈពេល ប្រមាណជាកន្លះម៉ោង ខណៈក្រុមសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ ទៅកន្លែងកើតហេតុ នៅឯ Western Malaysia ឬ Peninsular Malaysia ដែលជាផ្នែកមួយ នៃប្រទេសម៉ាឡេស៊ី ដើម្បីរុះរើជណ្តើរយន្ត ជួយសង្គ្រោះរូបគេ។

គួរឲ្យដឹងផងដែរថា នៅពេលកើតហេតុ អ្នកកើតហេតុការណ៍ម្នាក់ បានចុចប៊ូតុង ដើម្បីបញ្ឈប់ជណ្តើរយន្តជាបន្ទាន់ ប៉ុន្តែជាសំណាងអាក្រក់ ចុងប្រដាប់ភេទ របស់ក្មេងប្រុសរងគ្រោះ បានដាច់បាត់ទៅហើយ ដែលធ្វើឲ្យរូបគេ ស្រែកយំយ៉ាងឈឺចាប់បំផុត។

អ្នកនាំពាក្យរបស់ក្រុមសង្គ្រោះបន្ទាន់ លោក Nasir Wahab បាននិយាយថា «គ្រោះថ្នាក់អកុសលនេះ បានកើតឡើង នៅដែលក្មេងប្រុសរងគ្រោះ បានជិះទៅដល់ខាងលើ។ បន្ទាប់មក ខោរបស់គេ ក៏បានទាក់ជាប់ ទៅនឹងជណ្តើរយន្ត ហើយក្រោយមក ចុងលិង្គរបស់គេ ក៏ត្រូវបានកៀបជាប់ ផងដែរ។ យើងបានប្រើដែកគាស់ ដើម្បីយកបន្ទះជណ្តើរយន្តចេញ»។

លោក Wahab បានបន្ថែមទៀតថា «ឪពុកម្តាយ គួរតែមើល និងប្រុងប្រយ័ត្ន ចំពោះកូនតូចៗ របស់ពួកគេ នៅពេលប្រើប្រាស់ ជណ្តើរយន្ត និងមិនគួរបណ្តោយ ឲ្យពួកគេ អង្គុយនៅលើបន្ទះជណ្តើរយន្តឡើយ»។

យ៉ាងណាមិញ ក្មេងប្រុសរងគ្រោះ ត្រូវបានគេបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ Taiping Hospital ស្ថិតក្នុងទីក្រុង Taiping ប្រទេសម៉ាឡេស៊ី ខណៈអាការៈក្មេងប្រុសរងគ្រោះ នៅពេលនេះ នៅមិនទាន់ដឹង នៅឡើយទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងគ្រោះថ្នាក់ ដោយសារជណ្តើរយន្ត ស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗ កន្លងទៅនេះ ស្ថិតក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន។

យោងតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា ខណៈដែលបុរសវ័យចំណាស់ម្នាក់ បានឡើងជិះជណ្តើរយន្ត ដើម្បីឡើងទៅជាន់ទី២ ក្នុងផ្សារទំនើប ចៃដន្យអកុសល កាំជណ្តើរយន្តមួយ ត្រូវផុងធ្លាក់ ដែលបណ្តាលឲ្យ ជណ្តើរយន្ត លេបត្របាក់ គាបជើងរបស់គាត់ ជាប់តែម្តង។

ប្រភពបន្តថា ភ្នាក់ងារជួយសង្គ្រោះ បានប្រញាប់ប្រញាល់នាំគ្នា មកដល់កន្លែងកើតហេតុ ដើម្បីជួយយកជើងជនរងគ្រោះ ដែលជាប់គាំងចេញ ដោយប្រើឧបករណ៍ ទាញបង្ហើបគម្លាតជណ្តើរយន្ត និងត្រូវចំណាយពេល អស់ជាង ៤០នាទី រហូតធ្វើឲ្យបុរស ដែលជាជនរងគ្រោះ ភិតភ័យសន្លប់ ស្ទើរតែផុតដង្ហើម ដល់ថ្នាក់បន្តោកសារ៉ូម ខណៈពេលធ្វើប្រតិបត្តិការ ជួយសង្រ្គោះនោះ។

ជាសំណាងល្អ បុរសរងគ្រោះ មិនបានបាត់បង់ជីវិតក្នុងហេតុការណ៍ ដែលមិនគួរកើតមាននោះឡើយ។ ក្រោយមក គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្រុក Bao’an ដើម្បីធ្វើការសង្គ្រោះ ព្យាលបាលបន្ទាន់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ ទាក់ខោជាមួយជណ្តើរយន្ត គៀបដាច់ចុងប្រដាប់ភេទ

គួរឲ្យអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ ទាក់ខោជាមួយជណ្តើរយន្ត គៀបដាច់ចុងប្រដាប់ភេទ

គួរឲ្យអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ ទាក់ខោជាមួយជណ្តើរយន្ត គៀបដាច់ចុងប្រដាប់ភេទ

គួរឲ្យអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ ទាក់ខោជាមួយជណ្តើរយន្ត គៀបដាច់ចុងប្រដាប់ភេទ

គួរឲ្យអាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំ ទាក់ខោជាមួយជណ្តើរយន្ត គៀបដាច់ចុងប្រដាប់ភេទ