សុំអង្វរ​លោក​ចោរ​ ! ទូរ​​​ស័ព្ទយក​ចុះ​ តែបើ​​ឱ្យស៊ីម​វិញ​​ជូន​​​​​លុយ​​​​ថែម​

រាជ​​ធានី​​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ហុង​គ្រី​​ម្នាក់​​ កំពុង​​​​អង្គុយ​ចុច​ទូរស័ព្ទ​នៅ​លើ​​សួនច្បារ​ ស្រាប់តែ​មាន​​​ជនសង្ស័យ​​​ឆក់​​ទូរស័ព្ទ​រត់​​បាត់​ដោយ​​សុ​វត្តិភាព ​​​ដែល​​ហេតុការណ៍​នេះ​​កើត​ឡើង​ កាលពី​វេលា​ម៉ោង០១ ​និង​៣០​នាទី​រំលង​អ​ធ្រា​ត ​ឈាន​ចូល​ថ្ងៃ​ទី​៩ ​មិថុនា ស្ថិត​​​លើ​សួនច្បារ​ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ ​​​​ក្នុង​សង្កាត់​ផ្សារ​​កណ្តាល​ទី​១ ខណ្ឌដូនពេញ ។ តែអ្វី​ដែ​លកត់សម្គាល់នោះ គឺ​ជន​​រ​​ង​គ្រោះ​បាន​​សុំ​ឱ្យ​​ជនសង្ស័យ​ មេត្តា​យក​លេខ​ទូរ​ស័ព្ទ​មក​ឱ្យ​​គាត់វិញ នឹង​ជូន​សគុណ​២០​ដុល្លារ ។

ជន​រង​គ្រោះ​​ឈ្មោះ​ថា ស្តេ​វី​ន ភេទ​ប្រុស អាយុ​៦០​​ឆ្នាំ ជនជាតិ​​ហុង​គ្រី ស្នាក់​នៅ​ក្នុង​​សណ្ឋា​គារបូ​រី​​អង្គរ បន្ទប់​​លេខ​៥០៥២ ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣០ ខណ្ឌដូនពេញ ។ ឯ​ទូរស័ព្ទ​ដែល​ចោរឆក់​ទៅ​បាត់​នោះ​ ជា​ទូរស័ព្ទ​ចិន​ស៊ី​ម​​២ ។

ជន​រងគ្រោះ​​​ឱ្យ​ដឹង​ថា គាត់​ទើបនឹង​មក​រស់នៅ​ស្រុក​ខ្មែរ​បាន​ចំនួន​២​ខែ​​កន្លះ តែ​មុន​នឹង​មក​ដល់​ប្រទេស​កម្ពុជា ​គាត់​បាន​ឆ្លងកាត់​ប្រទេស​​ថៃ ។ ​​មុន​ពេល​កើតហេតុ ​រូប​គាត់​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​នៅ​លើ​បង់​ក្នុង​សួនច្បារ​តាម​បណ្តោយ​មាត់​ទន្លេ ខណៈ​ពេល​​​គាត់​កំពុង​តែ​ចុច​ទូរស័ព្ទ​នោះ ​ស្រាប់តែ​​​ជនសង្ស័យ​៣​នាក់​ដើរ​ចុះ​ដើរ​ឡើងនៅ​ក្បែរ​គាត់ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ទេ ព្រោះ​ទូរស័ព្ទ​ដែល​គាត់​ចុច​នោះ​ជា​ទូរស័ព្ទចិន ស្រប​ពេល​នោះ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ទៀត​ ជិះ​ម៉ូតូ​ឈប់​ចាំ​នៅ​លើ​ផ្លូវ ។

លោក​​បន្ត​​​ថា គាត់​​ដឹង​ខ្លួន​រួច​ហើយ​ថា មាន​គេ​​បម្រុងឆក់​ទូរ​សព្ទ័​គាត់ តែ​ដោយសារ​គាត់​គិត​ថា ​ទូរស័ព្ទ​ចិន​អន់អ៊ីចឹង បើ​គេ​យក​ទៅ​លក់​ ក៏​គេ​មិន​ទិញ​ដែរ ស្រាប់តែ​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​របស់​គាត់​យក​ទៅ​បាត់ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជនជាតិ​ហុង​គ្រី​បាន​ប្រាប់​អ្នក​នៅ​ក្បែរ​នោះ​ថា បើ​មាន​អ្នក​ស្គាល់​ជនសង្ស័យ​ សូម​ប្រាប់​ទៅ​គេ​ឲ្យ​យក​ទូរ​ស័ព្ទ​យក​ចុះ តែ​មេ​តា្ត​យក​ស៊ី​មកា​តម​ក​ប្រគល់​អោយ​គាត់​វិញ​ផង ​នៅ​សណ្ឋាគារ​បុ​​រី​អង្គរ គាត់​និង​ជូន​សគុណ​ថែមចំនួន​២០​ដុល្លារ​ទៀត ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ បាន​ត្រឹមតែ​ដើរទៅ​កន្លែង​ស្នាក់​នៅ​វិញ​តែ​ប៉ុណ្ណោះ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សុំអង្វរ​លោក​ចោរ​ ! ទូរ​​​ស័ព្ទយក​ចុះ​ តែបើ​​ឱ្យស៊ីម​វិញ​​ជូន​​​​​លុយ​​​​ថែម​