Serena Williams មាន​ចំណូល​ខ្ពស់​នាំមុខ​នាង Maria Sharapova

នាង Serena Williams កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១ នៅ​លើ​ពិភពលោក​ជនជាតិ​អា​មេ​រិ​ក រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១២​ខែ​កន្លង​ទៅ ដោយ​នាំមុខ​នាង​Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​ជនជាតិរុ​ស្ស៊ី ។

Serena Williams រក​ប្រាក់​សរុប​ក្នុង​រយៈពេល​១២​ខែ​បាន​ចំនួន​២៨,៩​លាន​ដុល្លារ នាំមុខ​នាង​Maria Sharapova ដែល​បច្ចុប្បន្ន ស្ថិត​នៅ​លំដាប់​ទី​២ មាន​ចំណូល​២១,៩​លាន​ដុល្លារ​៕