ងាយៗ​ក្នុងការ​ធ្វើឲ្យ​មាន​ផ្ទៃពោះ​

ងាយៗ​ក្នុងការ​ធ្វើឲ្យ​មាន​ផ្ទៃពោះ​

​កូន​គឺជា​វត្ថុ​តំណាង​ស្នេហា​របស់​ឳ​ពុក​ម្តាយ​គ្រប់រូប ហើយ​អាយុ​ដែល​ល្អ​ក្នុង​ការបង្កើត​កូន​គឺ​ចាប់ពី​២៥​ដល់​២៩​ឆ្នាំ​បើ​និយាយ​ចំពោះ​នារី​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ងាយៗ​ក្នុង​ការ​យក​កូន​ប្រសិន​ជា​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​។ តើ​មាន​របៀប​ណា​ខ្លះ​ទៅ​?

អាហារ​
ចំពោះ​មនុស្ស​ប្រុស​គួរតែ​ញ៉ាំ​មាន់ ឬ​គ្រឿង​សមុទ្រ ហើយ​គួរតែ​ពិសារ​អាហារ​ដែល​មានកា​ល​ស្យូម និង​វីតាមីន​D ដូចជា​ទឹកដោះគោ​ជាដើម​។ ចំណែក​មនុស្ស​ស្រី​វិញ​គួរតែ​ញ៉ាំ​ទឹកតែ​ដែល​ស្តើង​មួយ​ថ្ងៃ​កន្លះ​ពែ​ង នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន​ផ្ទៃពោះបាន​។​

ការ​ហាត់ប្រាណ​
ចំពោះ​នារី អ្នក​មិន​ត្រូវ​ហាត់ប្រាណ​ច្រើន​ហួសកំណត់​នោះទេ ព្រោះ​វា​ងាយ​ធ្វើឲ្យ​អ្នក​មិន​អាច​មាន​ផ្ទៃពោះ​បានសម្រេច​ណាស់ ដោយ​អ្នក​គ្រាន់តែ​ហាត់​តិចតួច​ទៅ​បាន​ហើយ មិន​ត្រូវឲ្យ​លើស​កម្លាំង​នោះ​ទេ​។ បុរស​ក៏​ដូចគ្នា​ដែរ គឺ​មិន​ត្រូវ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ធ្ងន់ៗ​នោះទេ ហើយក៏​មិន​អាច​ជិះ​កង់​ច្រើន​ដែរ​។ ចំណែក​ស្រា បារី ភេសជ្ជៈ​ដែលមាន​ជាតិ​ហ្គែស​គឺ​មិន​ត្រូវ​ញ៉ាំ​ច្រើន​នោះទេ​។​

ឈប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​
ប្រសិន​ជា​អ្នកសម្រេចចិត្ត​ចង់​បាន​កូន អ្នក​គួរតែ​ឈប់​ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ចំនួន​៣​ខែ​មុន​នឹង​សម្រេច​ចិត្ត​យក​កូន ដើម្បី​ឲ្យ​រាងកាយ​អ្នក​ដំណើរការ​ល្អ​វិញ​។​

បន្ធូរ​អារម្មណ៍​
អ្នក​ត្រូវ​តែ​ចេះ​បន្ធូរ​អារម្មណ៍ ដោយ​មិន​ត្រូវ​តែងតែ​មាន​ភាព​តានតឹង​នោះ​ទេ ទើប​អ្នក​អាច​មាន​ឱកាស​មាន​ផ្ទៃពោះ​បាន​៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។