BitTorrent​ ​ត្រូវ​គេ​ ​Hack​ ​អ្នក​ប្រើ​ទាំង​ឡាយ​ សូម​ប្រយ័ត្ន​

BitTorrent​ ​ដែល​ជា​សហគមន៍​ចែកចាយ​ ​និង​ដាក់​ឲ្យ​ទាញ​យក​ទិន្នន័យ​គ្រប់​ប្រភេទ​ដោយ​ឥតគិតថ្លៃ​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​ត្រូវ​បាន​ ​Hacker​ ​ធ្វើ​ការ​វាយប្រហារ​ និង​លួច​បាន​លេខ​សម្ងាត់​ ​ក៏​ដូច​ជា​ព័ត៌មាន​ផ្ទាល់ខ្លួន​​អ្នក​ប្រើប្រាស់​ជា​ច្រើន​ម៉ឺន​គណនី​ ​។​

 

BitTorrent​ ​ត្រូវ​គេ​ ​Hack​ ​អ្នក​ប្រើ​ទាំង​ឡាយ​ សូម​ប្រយ័ត្ន​

 

​ក្រុម​ការងារ​របស់​ ​BitTorrent​ ​បាន​ប្រកាសពី​ការ​វាយ​ប្រហារ​​នេះ​ ​ដោយ​បាន​ស្នើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​ធ្វើ​ការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​នៃ​គណនី​ ​ឲ្យ​បាន​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

 

ទោះ​បី​យ៉ាង​ណា BitTorrent មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​ពី​ការ​វាយ​ប្រហារ​នេះ​ទេ។

 

​ ​សព្វ​ថ្ងៃ​នេះ​ ​គណនី​ដែល​ធ្វើ​ប្រតិបត្តិការ​លើ​ ​BitTorrent​ ​ក្នុង​មួយ​ខែ​​មាន​ដល់​ ​១៥០​ ​លាន​គណនី​។

 

អាន​បន្ត​ ​៖​  iPhone 6s/6s Plus របក​ថ្នាំ ព្រោះ​អ៊ុត​ស្កុត?

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​​​ thehackernews