លោក កឹម សុខា ថ្លែង​អំណរ​គុណ​​​អ្នកគាំទ្រ​​ ខណៈ​សកម្មជន​បក្ស​មួយ​ចំនួន​ត្រូវ​​​​នគរ​បាល​​ឃាត់​ខ្លួន​

កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានថ្លែងសុន្ទរកថាសម្ដែងការអរគុណអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំពោះការរារាំងសមត្ថកិច្ចមិនឲ្យចាប់ខ្លួនលោក ខណៈនគរបាលក្នុងខេត្តមួយចំនួនបានឃាត់ខ្លួនមន្ត្រីគណបក្សប្រឆាំងពីបទដើរប្រមូលស្នាមមេដៃសម្រាប់ញត្តិថ្មីមួយថ្វាយព្រះមហាក្សត្រ។ លោក កឹម សុខា មិនទាន់បានចាកចេញពីទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញទេ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក ដែលនៅពេលនោះនគរបាលប្រដាប់អាវុធបានចុះទៅឡោមព័ទ្ធទីស្នាក់ការគណបក្ស ហើយបានឃាត់រថយន្តរបស់ភរិយាលោកដោយស្មានថាលោកជិះក្នុងរថយន្ត នោះ ជាការព្យាយាមចាប់ខ្លួនលោកពីបទមិនបង្ហាញខ្លួនក្នុងតុលាការ។ ក្រុមតំណាងរាស្ត្រ អង្គរក្ស ព្រះសង្ឃ និងអ្នកគាំទ្របានបន្តរង់ចាំនៅខាងក្រៅទីស្នាក់ការចាប់តាំងពីពេលនោះមក  ហើយគណបក្សសង្គ្រោះជាតិបានព្រមានថា មហាបាតុកម្មនឹងផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញ ប្រសិនបើនគរបាលចាប់ខ្លួនលោក កឹម សុខា។ លោក កឹម សុខា បានមានប្រសាសន៍ក្នុងពិធីព្រះពុទ្ធសាសនានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីទាមទារនូវសិទ្ធិសេរីភាព នូវយុត្តិធម៌ និងការពារនូវឆន្ទៈប្រជាពលរដ្ឋ ជាពិសេសទាមទារការពារនូវអភ័យឯកសិទ្ធិរបស់សភាតំណាងរាស្ត្រ។ ខ្ញុំយល់ពីការតស៊ូរបស់បងប្អូន ខ្លះមកពីខេត្តឆ្ងាយៗ ហើយព្រះសង្ឃនិមន្តមកជារៀងរាល់ថ្ងៃដែរ។ ខ្ញុំមានសេចក្តីកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងនូវការតស៊ូពោរពេញទៅដោយការលះបង់ខ្ពស់បំផុត។ ដូច្នេះបើសិនឧបសគ្គកាន់តែធំ ខ្ញុំជឿថាប្រជាពលរដ្ឋយល់កាន់តែច្បាស់ ហើយនឹងបង្ហាញនូវការការលះកាន់តែធំបន្តទៅទៀត”។ លោក កឹម សុខា ត្រូវបានចោទប្រកាន់បឋមពីបទមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរ នៅពេលតុលាការកោះហៅក្នុងនាមសាក្សីឆ្លើយបំភ្លឺក្នុងរឿងអាស្រូវផ្លូវភេទមួយដែលរដ្ឋាភិបាលកំពុងចោទប្រកាន់លោកអស់រយៈពេល៣ខែមកហើយគិតមកទល់ពេលនេះ។ លោកមានអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលអាចការពារខ្លួនពីការចោទប្រកាន់ ប៉ុន្តែកាលពីសប្ដាហ៍មុនតំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចថា អភ័យឯកសិទ្ធិនោះមិនអាចការពារលោកបានទេចំពោះការមិនចូលខ្លួនទៅតុលាការ ដោយលើកឡើងពីចំណុចលើកលែងដែលអនុញ្ញាតឲ្យចាប់ខ្លួន នៅពេលតំណាងរាស្ត្រប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ លោក កឹម សុខា ត្រូវបានកោះហៅម្ដងទៀតឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែមិថុនា សម្រាប់ការសាកសួរពាក់ព័ន្ធការបដិសេធរបស់លោកមិនព្រមចូលខ្លួនទៅតុលាការកាលពីឆ្នាំមុន ប៉ុន្តែគណបក្សសង្គ្រោះជាតិបានលើកឡើងថា ជាថ្មីម្ដងទៀតលោកនឹងមិនចូលខ្លួនឡើយ។ ពេលនេះគេមិនច្បាស់ថាតើពេលណា ឬថាតើលោក កឹម សុខា […]

The post លោក កឹម សុខា ថ្លែង​អំណរ​គុណ​​​អ្នកគាំទ្រ​​ ខណៈ​សកម្មជន​បក្ស​មួយ​ចំនួន​ត្រូវ​​​​នគរ​បាល​​ឃាត់​ខ្លួន​ appeared first on The Cambodia Daily.