គ្រូពេទ្យ​​​​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ជុំវិញ​ការ​ស្លាប់​អ្នក​ជំងឺ​

មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីម្សិលមិញថា គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃច័ន្ទ បន្ទាប់ពីចាក់ថ្នាំបីម្ជុលដល់អ្នកជំងឺម្នាក់ដែលបន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅកាន់គ្លីនិកក្បែរនោះ។ យោងតាមលោក ឆន សុខធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា លោក ពេជ្រ ញ៉ អាយុ៧១ឆ្នាំ ជាគ្រូពេទ្យយូរមកហើយនៅក្នុងក្រុងសួង ដែលបានទៅព្យាបាលអ្នកជំងឺជាច្រើនដល់ផ្ទះរបស់ពួកគាត់នោះត្រូវបានហៅទៅផ្ទះលោក ឯម ធួល អាយុ៤៦ឆ្នាំ កាលពីព្រឹកថ្ងៃច័ន្ទ ដោយសាច់ញាតិរបស់បុរសរូបនេះដែលមានបញ្ហាពិបាកដក ដង្ហើម សន្លប់ជាច្រើនលើកនិងបែកញើសខ្លាំង។ លោកបានមានប្រសាសន៍ថា ពេលមកដល់លោក ពេជ្រ ញ៉ បានប្រើថ្នាំកង់ហ្វូនិងវិតាមីនបេចាក់ត្រង់ត្រគាកលោក ឯម ធួល ដែលថ្នាំប្រភេទនេះប្រើដើម្បីបង្កើនរំហូរឈាម និងលើកកម្លាំង ហើយបានចាក់ថ្នាំបន្ថយការឈឺចាប់ត្រង់ស្មារបស់គាត់។ អធិការនគរបាលរូបនេះបានបន្ថែមថា “៣០នាទីបន្ទាប់ពីគាត់ត្រូវបានចាក់ថ្នាំ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅដូច្នេះក្រុមគ្រួសាររបស់គាត់បានសម្រេចយកគាត់ទៅកាន់គ្លីនិកមួយ។ ប៉ុន្តែ គាត់បានស្លាប់នៅតាមផ្លូវមុនពេលទៅដល់គ្លីនិក”។ លោក សុខធន បានមានប្រសាសន៍ថា ក្រុមគ្រួសារជនរងគ្រោះដែលច្រើនឆ្នាំមកហើយបានពឹងពាក់លើលោក ពេជ្រ ញ៉ សម្រាប់ការព្យាបាលជំងឺនោះ ពេលនោះបានរាយការណ៍ពីការស្លាប់នេះទៅនគរបាល មូលដ្ឋានដែលបានចាប់ខ្លួនគ្រូពេទ្យរូបនេះនៅផ្ទះរបស់គាត់តែម្តងស្ថិតក្នុងសង្កាត់សួងនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក។ លោកបានថ្លែងថា “គាត់បានព្យាបាលប្រជាជនក្នុងក្រុងសួងយូរមកហើយ ពីព្រោះគាត់ធ្លាប់ធ្វើជាគ្រូពេទ្យ។ គាត់មិនមានសញ្ញាបត្រទេ ប៉ុន្តែ គាត់បានបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩២”។ យោងតាមលោក សុខធន ដែលបានលើកឡើងថា ទោះយ៉ាងណា គ្រូពេទ្យរូបនេះស្ថិតក្នុងកន្លែងឃុំខ្លួនរបស់នគរបាល ហើយត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះដើម្បីប្រឈមការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនានោះបានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃច័ន្ទ អ្នកស្រី បាន សុភាព ប្រពន្ធរបស់លោក ឯម ធួល […]

The post គ្រូពេទ្យ​​​​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ជុំវិញ​ការ​ស្លាប់​អ្នក​ជំងឺ​ appeared first on The Cambodia Daily.