បួនឆ្នាំ​ក្រោយមក ឌុច វិល​​​ត្រឡប់​​​មក​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ឡើង​វិញ​​​

ជាងបួនឆ្នាំបន្ទាប់ពីបានបង្ហាញខ្លួនលើកចុងក្រោយនៅក្នុងសាលសវនាការ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ បានវិលត្រឡប់មកសាលាក្តីខ្មែរក្រហមឡើងវិញ កាលពីម្សិលមិញ ហើយបានលើកឡើងថា ការព្យាយាមរបស់ នួន ជា ដើម្បីកុំឲ្យខ្លួនជាប់ពាក់ព័ន្ធនៅក្នុងអំពើឃោរឃៅព្រៃផ្សៃដែលកើតឡើងនៅមន្ទីរសន្តិសុខមានឈ្មោះដ៏អសោចនេះ”គ្មានន័យ” ទេ។ កាលពីឆ្នាំ២០១០ ឌុច ដែលជាអ្នកមើលការខុសត្រូវចំពោះការធ្វើទារុណកម្ម និងការសម្លាប់រង្គាលមនុស្សជាង១៥.០០០នាក់នៅក្នុងមន្ទីរសន្តិសុខេនះ ដែលស្ថិតក្នុងរាជធានីភ្នំពេញ បានក្លាយជាកម្មាភិបាលខ្មែរក្រហមដំបូងដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធបទឧក្រិដ្ឋប្រព្រិត្តអំឡុងរបបប៉ុល ពត ដែលអំឡុងពេលនោះមានពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ត្រូវបានសម្លាប់យ៉ាងរង្គាល។ បន្ទាប់ពីមានការជំទាស់ជាសាធារណៈក្រោយពេលមានសេចក្តីសម្រេចដំបូងផ្តន្ទាទោសអតីតប្រធានមន្ទីរសន្តិសុខរូបនេះឲ្យជាប់ពន្ធនាគាររយៈ៣៥ឆ្នាំ ហើយបានកាត់ បន្ថយមកនៅត្រឹម១៩ឆ្នាំនោះ តុលាការកំពូល នៃសាលាក្តីនេះ បានលុបចោលសេចក្តី សម្រេច េនះវិញនៅក្នុងឆ្នាំ២០១២ ដោយផ្តន្ទាទោស គាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ឌុច ដែលផ្តល់សក្ខីកម្មនៅក្នុងសំណុំរឿង០០២ និង០០១កាលពីឆ្នាំ២០១២ បានវិលត្រឡប់មកសាលសវនាការវិញកាលពីម្សិលមិញ ដើម្បីផ្តល់ភ័ស្តុតាងក្នុងដំណាក់កាលបច្ចុប្បន្ននៃសំណុំរឿងនេះ ដែល នួន ជា បងធំទី២នៃរបបខ្មែរក្រហម និង ខៀវ សំផនប្រមុខរដ្ឋនៃរបបនេះកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះពីបទឧក្រិដ្ឋនានារួមមានដូចជាអំពើប្រល័យពូជសាសន៍ជាដើម។ លោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការព្រះរាជអាជ្ញាបានចាប់ផ្តើមជជីកសួរ ឌុច ភ្លាមៗអំពីការដឹងឮរបស់ នួន ជា ពាក់ព័ន្ធមន្ទីរសន្តិសុខស-២១ ដោយអានសុន្ទរកថាដែលបងធំទី២ នៃរបប ប៉ុល ពត រូបនេះ បញ្ជូនមកឲ្យសាលាក្តីកាលពីឆ្នាំ២០១២។នៅក្នុងសុន្ទរកថានេះ នួន ជា បានលើកឡើងថា គាត់”មិនទទួលខុសត្រូវ” ចំពោះដំណើរការនៅមន្ទីរសន្តិសុខស-២១ឡើយ ហើយថា ឌុច ចោទប្រកាន់ “ជារឿងមិនពិត”។ ឌុច បានលើកឡើងកាលពីម្សិលមិញថា “ការបដិសេធរបស់ពូ នួន ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ អ្នកណាមិនគោរពបក្ស អ្នកណាដែលធ្វើការអីក្រៅពីលេខា និងអនុលេខាបក្សសម្រេច។ េនះការចាត់តាំងរបស់បក្ស វាគឺអ៊ីចឹង។ ដូច្នេះការបដិសេធរបស់ពូ នួន គ្មានន័យ”។ ឌុច បានលើកឡើងទៀតថា មន្ទីរសន្តិសុខស-២១ គ្រប់គ្រងដោយផ្ទាល់ដោយគណបក្សកុម្មុយនីស្តកម្ពុជា ហើយមានជាប់ពាក់ព័ន្ធនៅក្នុងមាត្រា៨នៃលក្ខន្តិករបស់ខ្លួន។ គាត់បានបន្ថែមថា គោលនយោបាយ “កម្ទេច” សត្រូវត្រូវបានឯកភាពអំឡុងសមាជមួយមុនពេលក្រុមកុម្មុយនីស្តគ្រប់គ្រងប្រទេស។ ដោយមើលទៅកាន់តែទន់ខ្សោយចាប់តាំងពីគេបានឃើញគាត់ជាសាធារណៈលើកចុងក្រោយ ហើយថែមទាំងកោរសក់ដែលពីមុនធ្លាប់តែមានសក់ស្កូវផងនោះ ឌុច ដកដង្ហើមដង្ហក់ៗរាល់ពេល ហើយត្អូញត្អែរថា អស់កម្លាំង មុនពេលផ្តល់សក្ខីកម្ម។ ទោះជាយ៉ាងណា អតីតប្រធានមន្ទីរសន្តិសុខរូបនេះ […]

The post បួនឆ្នាំ​ក្រោយមក ឌុច វិល​​​ត្រឡប់​​​មក​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ឡើង​វិញ​​​ appeared first on The Cambodia Daily.