ទាក់ទងលួចស្នេហាជាមួយម្តាយ ទៅចាប់រំលោភកូនក្រមុំ

ជនរងគ្រោះភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការិនី មានទីលំនៅ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានទៅពឹងម្តាយធំឲ្យប្តឹងបុរសម្នាក់ពីបទរំលោភម្តងហើយចង់រលោភម្តងទៀត តែនាងមិនព្រមក៏គម្រាមនាងទៀត ។

ជនសង្ស័យឈ្មោះ អ៊ុត សំអឿន ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។

ទាក់ទងលួចស្នេហាជាមួយម្តាយ ទៅចាប់រំលោភកូនក្រមុំ

ដំណើររឿងមុនពេលចាប់រំលោភនោះគឺនៅថ្ងៃខែមិនចាំឆ្នាំ២០០៤ ឈ្មោះ អ៊ុត សំអឿន បានទាក់ទងស្នេហ៍លួចលាក់ជាមួយស្ត្រី អាយុ ៤០ ឆ្នាំ ជាស្ត្រីមេម៉ាយ មាន កូនស្រី៣នាក់ ទំនាក់ទំនងនេះ ចេះតែបន្តរហូត មកដល់បច្ចុប្បន្ន ។ លុះមកដល់ថ្ងៃមិន ចាំ ខែ ឧសភា ឆ្នាំ២០១២ វេលា ម៉ោង១៩.០០ នាទី ឈ្មោះ អ៊ុក សំអឿន បានបបួល ជនរងគ្រោះ (ត្រូវជាកូនស្រីទី០១) ទៅរោងមាន់ ខាងក្រោយផ្ទះ ចម្ងាយប្រហែល ១០០ម៉ែត្រ ឆ្លៀត ឱកាស ស្ងាត់ ឈ្មោះ អ៊ុត សំអឿន ក៏ចាប់អោបស្ទាប លូកប្រដាប់ភេទ នឹងសុំរួម ភេទ ទោះបីជនរងគ្រោះ មិនព្រមយ៉ាងណាក៏ដោយ ក៏ឈ្មោះ អ៊ុត សំអឿន គំរាមដោយប្រើកាំបិតស្នៀតភ្ជុងពីក្រោយ រហូតរំលោភបានសម្រេចម្ដង ព្រមទាំងគម្រាមមិនឲ្យប្រាប់នរណា បើហ៊ានប្រាប់គេហ្នឹងសម្លាប់ចោល ។

ចាប់ពីពេលនោះ មកជនសង្ស័យឈ្មោះ អ៊ុត សំអឿន តែង តែឆ្លៀតឱកាសលួចរួម ភេទជាមួយជន រង គ្រោះ ក្នុងមួយសប្ដាហ៍ ២ ទៅ ៣ ដង ពេលខ្លះ ដោយប្រើខ្នោះដាក់ដៃទៀតផងរាល់ពេលរួមភេទ គឺឈ្មោះ អ៊ុត សំអឿន ឲ្យប្រើថ្នាំ OK ។ លុះដល់ថ្ងៃ ទី ១ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១៨ និង ៣០ នាទី ជនសង្ស័យបានទូរស័ព្ទឲ្យជនរងគ្រោះមកជួបដើម្បីរួមភេទទៀត តែនាងខ្លាចមិនហ៊ានមកជួប ជនសង្ស័យក៏បានគំរាមតាមទូរស័ព្ទ ទើបនាងសម្រេចចិត្ត ប្រាប់រឿងរ៉ាវទៅម្ដាយធំ រួចបាននាំមកដាក់ពាក្យបណ្ដឹង ។

ទាក់ទងលួចស្នេហាជាមួយម្តាយ ទៅចាប់រំលោភកូនក្រមុំ

ក្រោយពីទទួលពាក្យបណ្ដឹងរួច មន្ត្រីជំនាញបានកោះហៅឈ្មោះ អ៊ុត សំអឿន មកបំភ្លឺថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ុត សំអឿន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើប្រាកដមែន ៕

ប្រភព៖ pmhotnews

  • ទាក់ទងលួចស្នេហាជាមួយម្តាយ ទៅចាប់រំលោភកូនក្រមុំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:កំសាន្ត
Tags: