ផ្លែល្ពៅ ជួយអ្វីខ្លះដល់សុខភាពអ្នក?

ផ្លែល្ពៅ មិនត្រឹមតែជាបន្លែដែលឆ្ងាញ់នោះទេប៉ុន្តែវាជាបន្លែដែលផ្តល់នូវ សារធាតុចិញ្ចឹមផងដែរ។ផ្លែល្ពៅ គឺជាប្រភព ដ៏ល្អនៃbeta-caroteneក៏ដូចជាវីតាមីនដទៃទៀតនិងសារធាតុរ៉ែផងដែរ។ មិនតែប៉ុណ្ណោះ វាជាប្រភពនៃអាហារ ដែលមានជាតិសរសៃ។ផ្លែល្ពៅ ជាបន្លែដែលមាន កា ឡូរីទាបផងដែរ។ អត្ថប្រយោជន៍ៈbeta-carotene អាចជួយការពារពីទម្រង់នានាជាច្រើននៃជំងឺមហារីក។ វាក៏អាចបន្ថយហានិភ័យ នៃ ជំងឺ មហារីក សួតចំពោះ អ្នកជក់បារីផងដែរ។លើសពីនេះទៅទៀត, beta-carotene អាចជួយការពារជំងឺ ក្រិនសរសៃឈាមឬការ ឡើង រឹងនៃ សរសៃឈាម ដែលអាចនាំឲ្យមាន ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។វីតាមីនCដែលជាអ្នកប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ,អាចប្រឆាំងទប់ទល់នឹង ជំងឺមហារីក និងជំងឺបេះដូងហើយជួយខ្លួនប្រឆាំង នឹងការឆ្លង មេរោគទៀតផង៕

ប្រភព៖ iknow

  • ផ្លែល្ពៅ ជួយអ្វីខ្លះដល់សុខភាពអ្នក?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: