តើអ្នកធ្លាប់ហូរឈាម តាមច្រមុះដែរឬទេ?

ឈាមហូរចេញពី រន្ធច្រមុះ ឬឈាមច្រមុះតែងតែកើតឡើងចំពោះក្មេងៗដែលការហូរឈាមចេញពីច្រមុះបែប នេះ មើលទៅគួរឲ្យភ្ញាក់ផ្អើល ខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអា ការៈឈាមច្រមុះគឺបណ្តាលមកពីសរសៃ ឈាមរត់ នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែការកើតជំងឺផ្តាសាយធំនិងការខំប្រឹងញីសសំបោរ ចេញមកខាងក្រៅខ្លាំងៗពេកឬអាចបណ្តាល មកពីការចូល ចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈចេញអាកាសធាតុក្តៅខ្លាំង។ទោះបីជាយ៉ាងណាក្តី ជួនកាលសរសៃឈាមដែល ហូរចេញពីច្រមុះខ្លាំងនោះក៏ អាច មានបញ្ហាធ្ងន់ធ្ងរដែរ ដូចជាការហូរឈាម ចេញពីផ្នែកដែលជ្រៅនៅក្នុងច្រមុះនិងមិនព្រមឈប់ហូរ ដោយងាយៗឡើយ រហូតទាល់តែចាក់ថ្នាំឃាត់ ឈាមព្រមទាំងស្អំទឹកកកទើបបាត់។ក៏ប៉ុន្តែអាការៈបែបនេះ កើតឡើងតែចំពោះមនុស្សវ័យចំណាស់តែប៉ុណ្ណោះ។ដោយឡែកនៅពេល ដែលអ្នកមាន អាការៈបែបនេះអ្នកគួររកវិធីទប់ស្កាត់ដូចជាៈ

១-អង្គុយឱនមុខចុះ ហើយឈ្ងោកទៅខាងមុខដើម្បីឲ្យឈាមហូរស្រក់ចេញមក។
២-ប្រើម្រាមដៃឬម្រាមចង្អុលដៃច្របាច់ ច្រមុះឲ្យណែនទាំងសងខាងដោយទ្រាំអត់ដង្ហើមតាមច្រមុះប្រមាណ៥នាទី ដែលត្រូវដក ដង្ហើម ចេញតាមមាត់វិញ។
៣-ប្រសិនបើមានឈាម ចេញច្រើនអ្នកត្រូវរកសំឡីមួលឲ្យណែន រួចញាត់ចូលទៅក្នុងរន្ធច្រមុះ ហើយព្យាយាមច្របាច់ច្រមុះឲ្យបាន ច្រើនដង លុះត្រាតែបាត់ហូរឈាម ចេញមក៕

ប្រភព៖ iknow

  • តើអ្នកធ្លាប់ហូរឈាម តាមច្រមុះដែរឬទេ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: