បាក់​ផ្លូវថ្នល់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​កណ្តាល​រដ្ឋធានី​កា​ណា​ដា

ផ្លូវថ្នល់​មួយ​បាន​បាក់​មួយ​កង់​នៅ​កណ្តាល​ទីក្រុង​អុត​តា​វ៉ា រដ្ឋធានី​កា​ណា​ដា កាលពី​ថ្ងៃ​ទី​៨ មិថុនា ដែល​ញ៉ាំង​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញពី​អគារ​មួយ សណ្ឋាគារ​មួយ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ។

អភិបាលក្រុង​លោក JIM WATSON ថ្លែង​ថា ពុំ​មាន​សេចក្តីរាយការណ៍​ពី​ជន​រង​គ្រោះ​ណា​ម្នាក់ ឬ​ក៏​មនុស្ស​បាត់​ខ្លួន​ឡើយ ។ ក៏​ប៉ុន្តែ​រថយន្ត​មួយ​គ្រឿង​ធ្លាក់​ចូល​ក្នុង​រណ្តៅ ។ ព្រឹក​ថ្ងៃ​ទី​៨ មិថុនា នោះ​មហាវិថី RIDEAM ជា​មហាវិថី​សំខាន់​មួយ​នៃ​ទីក្រុង​អុត​កា​វ៉ា បាន​បាក់​មួយ​កង់​ប្រវែង​ជាង​១០​ម៉ែត្រ គឺ បាក់​ទាំងស្រុង​តែ​ម្តង ហើយ​បង្កើត​ជា​ជង្ហុក​ធំ​មួយ​ជម្រៅ​ជិត​៥​ម៉ែត្រ​។ អាជ្ញាធរ​វាយតម្លៃ​ថា ដោយសារ​ការ​ធ្លាយ​បណ្តាញទឹក​មួយ​ដែល​ជា​ប្រភព​នៃ​ការ​ស្រុត​បាក់​ថ្នល់​នេះ តែ​ពុំ​បញ្ជាក់​ពី​ការ​ប៉ះពាល់​ខ្លាំង​ដល់​ការងារ​សាង​សង់​ដែល​កំពុង​ធ្វើ​ផ្លូវ​មេត្រូ​ក្រោម​ដី​មួយ​ឡើយ ។

ទោះបី​យ៉ាងណា ការ​ស្រុត​បាក់​ផ្លូវ​នេះ​នៅ​កន្លែង​មួយ​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​សភា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នឹង​នាំ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ សម្រាប់​ពួក​អ្នកទេសចរ និង​អ្នកបើកបរ​រថយន្ត ។ ម្យ៉ាងទៀត ប្រសិនបើ​ការងារ​ជួសជុល​ផ្លូវ​បាក់​នេះ​ឡើង​វិញ ត្រូវ​ប្រើ​ពេល​យូរ នោះ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​នៅ​ទ្វីប​អា​េ​ម​រិ​ក​ដែល​មាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចូលរួម​ដែរ​អាច​ជួប​ការ​លំបាក ៕