គំរាម​រំលោភ​ក្មេង​ស្រី អាយុ​១៧​ឆ្នាំ​បានសម្រេច​២​ដង​ ត្រូវ​បងប្អូន​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

គំរាម​រំលោភ​ក្មេង​ស្រី អាយុ​១៧​ឆ្នាំ​បានសម្រេច​២​ដង​ ត្រូវ​បងប្អូន​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ចាប់ខ្លួន បន្ទាប់ពី​​​​​រូប​គេ ​បាន​ធ្វើ​សកម្មភាព​គំរាម​សម្លាប់​ ហើយ​ចាប់​ក្មេង​ស្រី បង្ខំ​រំលោភ​រហូត​បានសម្រេច​២​ដង​ កាលពី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​ នៅ​ផ្ទះ​ផ្លូវលំ​ភូមិ​ទួលគោក ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ។ លុះ​ព្រឹក​ឡើង​សាច់ញាតិ​ ក្មេង​ស្រី​រងគ្រោះ​ បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ ទារ​សំណង​ជួសជុល​ព្រហ្មចារី​ចំនួន​១​ម៉ឺន​ដុល្លារ។

ការ​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​៩ ខែ​មិថុនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​កើតហេតុ​ខាង​លើ។ យុវជន​សង្ស័យ ​មានឈ្មោះ សារ៉ុន តារ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជួយ​លក់ដូរ​ក្នុង​ហាង​​​ និង​ស្នាក់នៅ​ជាមួយ​បង ​ក្នុង​ផ្ទះ​កើតហេតុ​ខាងលើ ​មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង​ ឃុំ​តា​ឃ្លាំង ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល។ ចំណែក ក្មេង​ស្រី​រងគ្រោះ មានឈ្មោះ គឹម​លេង​អាយុ ១៧​ឆ្នាំ​ស្នាក់នៅ​កន្លែង​កើតហេតុ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រដក់​ពង ឃុំ​ឈើទាល​ ស្រុក​បាណន់​ខេត្ត​បាត់ដំបង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​៣​ថ្ងៃ​ ជនសង្ស័យ បាន​យក​កូន​កាំបិតកៃ​មក​បង្ហាញ​ហើយ​និយាយ​​ថា ​កូនកាំបិត​នេះ​សម្រាប់​សម្លាប់​មនុស្ស។ លុះ​ដល់​ថ្ងៃ​ទី៩​ បន្ទាប់ពី​លក់ដូរ​ចប់​ជនសង្ស័យ​បាន​សុំ​ម្ចាស់ផ្ទះ​ចូល​ដេក​ខាងក្នុង​ផ្ទះ​ដែរ​ ដែល​សព្វដង​គេ​ដេក​នៅ​ខាងក្រៅ​ផ្ទះ។ រហូត​ដល់​ម៉ោង​១​យប់​ ជនសង្ស័យ​ក៏បាន​ចូល​មក​ចាប់​បង្ខំ​រំលោភ​ទាល់តែ​បានសម្រេច ហើយ​គំរាម​ថា បើ​ហ៊ាន​ស្រែក​គេ​នឹង​សម្លាប់ចោល។ បន្ទាប់​ពី​​រំលោភ​រួច​ម្ដង​ ​ជន​សង្ស័យ​ក៏​បាន​ដេក​នៅ​ក្បែរ​នោះ ​ហើយ​ដល់ម៉ោង​៣​យប់​ ក៏​ចាប់​រំលោភ​ម្ដង​ទៀត។

ប្រភព​បន្ត​បន្ថែម​ថា ដោយសារតែ​ក្មេង​ស្រី​រងគ្រោះ​ភ័យខ្លាច​ជនសង្ស័យ​សម្លាប់​បំបិទ​មាត់ ទើប​​​មិន​ហ៊ាន​ស្រែក​ ប៉ុន្តែ​បាន​​ដេក​យំ​ទាំង​ឈឺចាប់​រហូតដល់​ភ្លឺ ​រួច​ក៏​បាន​ទៅ​ប្រាប់​បងប្រុស​ជីដូនមួយ។ ពេល​ដឹង​ភ្លាម​ថា ​ប្អូន​ត្រូវ​គេ​រំលោភ ​បង​ជី​ដូន​មួយ​នោះ ​ក៏​នាំ​ក្មេង​ស្រី​រងគ្រោះ​ទៅ​ប្ដឹង​សមត្ថកិច្ច​ ជួយ​រក​យុត្តិធម៌ និង​ទារ​សំណង​ថ្ងៃ​ខូចខាត​ព្រហ្មចារី​ចំនួន​១​ម៉ឺន​ដុល្លារ។

បច្ចុប្បន្ន​បុរស​សង្ស័យ​បាន​និង​កំពុង​ឃុំខ្លួន សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ ដើម្បី​ចាត់ការ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់៕