ថៃ​អបអរ​ខួប​ទី​៧០ នៃ​ការឡើង​គ្រងរាជ្យ​ស្ដេច ភូមិបុល ដែលមាន​សុខភាព​ទ្រុឌទ្រោម​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       June-09-2016, 2:22 pm         176

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ​អបអរ​ខួប​ទី​៧០ នៃ​ការឡើង​គ្រងរាជ្យ​ស្ដេច ភូមិបុល ដែលមាន​សុខភាព​ទ្រុឌទ្រោម​​ព្រះ​ឆាយា​លក្ខណ៍ មហាក្សត្រ ភូមិបុល អាប់​ដុល​យ៉ា​ដេ​ត (Bhumibol Abdulyadej) ត្រូវបាន​ដាក់តាំង នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​បាងកក ដើម្បី​អបអរ​ខួប​ទី​៧០ នៃ​ការ​គ្រង​រាជសម្បត្តិ​ព្រះអង្គ​។ ប៉ុន្តែ​សុខភាព ដែល​កាន់តែ​ទ្រុឌទ្រោម និង​ការបន្ត​ព្យាបាល​ព្រះរោគ​នៅ​មន្ទីរពេទ្យ​ជាង​មួយឆ្នាំ​មកនេះ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាជន​ថៃ បារម្ភ​យ៉ាងខ្លាំង​។

​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ មហាក្សត្រ ភូមិបុល អាប់​ឌុល​យ៉ា​ដេ​ត នៃ​រាជាណាចក្រ​ថៃ គ្រង​រាជសម្បត្តិ​រយៈពេល​៧០​ឆ្នាំ​គត់​។ ពិធី​អបអរ នឹងធ្វើ​ឡើង​នៅ​ទូទាំងប្រទេស ជាពិសេស​រាជធានី​បាងកក ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​របស់​ប្រជាជន​ថៃ ចំពោះ​ស្ដេច​អង្គ​នេះ​។ យ៉ាងណាមិញ ការ​អបរ​អរ​ឆ្នាំនេះ ធ្វើឡើង​ស្របពេល​ដែល ព្រះរាជសុខភាព កាន់តែ​ចុះខ្សោយ ហើយ​វិបត្តិ​នយោបាយ ក៏​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​ដែរ​។

​ក្នុង​រយៈពេល​៧០​ឆ្នាំ នៃ​ការ​គ្រង​រាជ មហាក្សត្រ​អង្គ​នេះ ជា​ស្ដេច​សោយរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក​។ ស្ដេច​អង្គ​នេះ ត្រូវបាន​ចាត់ទុក​ជាស​សរ​គ្រឹះ នៃ​ស្ថិរភាព និង​សុខដុម​រម​នីយកម្ម និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងសង្គម​ថៃ​។ មហាក្សត្រ ភូមិបុល ក៏ត្រូវ​បាន​គោរព​លើកតម្កើង​យ៉ាងខ្លាំង និង​ត្រូវបាន​ការពារ​ដោយ​ច្បាប់​តឹងរ៉ឹង​បំផុត​។ នរណា ដែល​ហ៊ាន​រិះគន់ ឬ​ប្រមាថ ស្ដេច ឬ​សមាជិក​រាជវង្ស​ដទៃទៀត នឹងរង​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​មិនខានឡើយ​។​

​ទន្ទឹមនឹង​ការអបអរ​នេះ ប្រជាជន​ថៃ កំពុងតែ​ព្រួយបារម្ភ ចំពោះ​ព្រះរាជសុខភាព​ព្រះអង្គ ស្រប​ពេលដែល ស្ដេច​អង្គ​នេះ ចំណាយពេល​យ៉ាងច្រើន ក្នុងការ​ព្យាបាល​ព្រះរោគ​នៅ​មន្ទីរ ក្នុង​ក្រុង​បាងកក​។ នៅ​ថ្ងៃទី​៧ ខែមិថុនា មហាក្សត្រ​ថៃ បានទទួល​ការព្យាបាល​ព្រះរោគ​បេះដូង និង​ជម្ងឺ​ដទៃទៀត ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​ការចុះ​ទ្រុឌទ្រោម​នេះ ក៏បង្ក​ការព្រួយបារម្ភ​ចំពោះ ការ​ស្នង​រាជសម្បត្តិ​ផងដែរ​។ រាជទាយាទ​សព្វថ្ងៃ គឺ​រាជបុត្រ Vajiralongkorn ដែលមាន​ព្រះជន្ម​៦៣ វស្សា​។ ប៉ុន្តែ គេ​សង្កេតឃើញថា រាជទាយាទ​អង្គ​នេះ  មិនសូវមាន​ប្រជាប្រិយ​ភាពខ្លាំង​ដូច​បិតា ព្រះអង្គ មាន​នាពេល​៧០​ឆ្នាំកន្លងមក​ទេ​។ លោក Winthai Suvaree អ្នក​ពាក្យ​រដ្ឋាភិបាលយោធា​ថៃ អះអាងថា ទំនាក់ទំនង​រវាង​ប្រជាជន​ថៃ និង​មហាក្សត្រ គឺ​ជ្រាលជ្រៅ ដែល​ពិបាក​នឹង​ពន្យល់បាន ហើយ​ព្រះអង្គ ជា​បិតា​នៃ​ទឹកដី​នេះ​។

​លើសពីនេះទៅទៀត ក្នុងឱកាស​ខួប​ទី​៧០ នេះដែរ វិបត្តិ​នយោបាយ នៅតែ​បន្ត​រួមរឹត​សង្គម​ថៃ​ដដែល​។ ចាប់​តាំង​ការកកើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ក្នុង​១៩៣២ ថៃ​មាន​រដ្ឋប្រហារ​ចំនួន​១៩​ដង មកហើយ ដែល​ចុងក្រោយ​នោះ គឺ​ក្នុង​ឆ្នាំ​២០១៤​។ របប​យោធា របស់លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បង្ក្រាប​លើ​ក្រុមប្រឆាំង​នឹង​លោក នៅមុន​ការធ្វើប្រជាមតិ ខែសីហា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ជារឿយៗ​នោះ រដ្ឋប្រហារ​នីមួយៗ ត្រូវបាន​អះអាងថា ដើម្បី​ការពារ​រាជានិយម​ថៃ​។

​ប្រសិនបើ​ប្រជាមតិ​បរាជ័យ នោះ​ការបោះឆ្នោត​ឆ្នាំ​២០១៧ ទំនងជា​មិនអាច​ធ្វើបាន​នោះទេ ដែល​នេះ​មានន័យថា ថៃ​នឹង​បន្ត​គ្រប់គ្រង​ដោយ​យោធា​។ ហើយ​ការប្រឈមមុខ​រវាង​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ ដែល​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ និង​របប​ដឹកនាំ​យោធា នឹង​បន្ត​ធ្លាក់ចុះ​ដដែល​៕