ក្រសួង​សាធារណការ ​គ្រោង​ចាត់​វិធាន​ការ​ក្ដៅ​រឹប​អូស​ឡាន​ដឹក​លើស​ទម្ងន់​ជា​សម្បត្តិ​រដ្ឋ​

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន គ្រោង​ប្រើ​វិធាន​ការ​ក្ដៅ​ចំពោះ​ឡាន​ដឹក​លើស​ទម្ងន់​ណា​ដែល​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ព្រម​ស្ដាប់​នឹង​រឹប​អូស​ចាត់​ចូល​ជា​សម្បត្តិ​រដ្ឋ​តែ​ម្ដង។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្តម ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

 

ក្រសួង​សាធារណការ ​គ្រោង​ចាត់​វិធាន​ការ​ក្ដៅ​រឹប​អូស​ឡាន​ដឹក​លើស​ទម្ងន់​ជា​សម្បត្តិ​រដ្ឋ​

 

ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ព្រឹក​មិញ លោក​ថា ការ​អនុវត្ត​នេះ​នឹង​ធ្វើ​ការ​ស្រង់​មតិ​ពី​ប្រជាពលរដ្ឋ​ទូ​ទៅ​សិន តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នា​នា តើ​ប្រជាពលរដ្ឋ​ឯក​ភាព​ឬ​គាំទ្រ​ច្រើន​​ឬ​ទេ បន្ទាប់​មក​ទើប​ក្រសួង​នឹង​ចាត់​វិធាន​ការ​ក្ដៅ​លើ​បញ្ហា​នេះ។

 

លើស​ពី​នេះ ចំពោះ​ឡាន​ទាំង​ឡាយ​ណា​ដែល​ត​ទ្រុង​ឡាន​លើស​ខុស​ច្បាប់ គឺ​តម្រូវ​ឲ្យ​កាត់​ចេញ។ បើ​មិន​ដូច្នេះ​ទេ នឹង​ចាប់​ឡាន​ទាំង​នោះ​កាត់​ទ្រុង​ពិន័យ​ដោយ​ក្រសួង​នឹង​ទុក​រយៈ​ពេល​ ៣​ខែ​ចាប់​ពី​នេះ​ត​ទៅ​ ទើប​អនុវត្ត​ជាក់​ស្ដែង។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ លឹម សុ​នា