រៀន​ធ្វើ​សង់ខ្យា​ស្លឹក​​តយ​ ញ៉ាំ​ជា​មួយ​ឆា​ខ្វៃ​​ឈ្ងុយ​ឆ្ងាញ់​ដោយ​ខ្លួន​ឯង​

ឆាខ្វៃ​ស្លឹក​តយ អ្នក​ប្រាកដ​ជា​ធ្លាប់​ញ៉ាំ​ និង​ដឹង​ពី​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​វា​។ យ៉ាង​ណា​មិញ​​សម្រាប់​​អ្នក​ចង់​ចេះ​ធ្វើ​​វា​ញ៉ាំ​ ពេល​ជួប​ជុំ​​បង​ប្អូន មិត្តភ័ក្ដិ អាច​អនុវត្ត​​តាម​វិធី​ខាង​ក្រោម​​នេះ៖

 

រៀន​ធ្វើ​សង់ខ្យា​ស្លឹក​​តយ​ ញ៉ាំ​ជា​មួយ​ឆា​ខ្វៃ​​ឈ្ងុយ​ឆ្ងាញ់​ដោយ​ខ្លួន​ឯង​

 

គ្រឿង​ផ្សំ (សម្រាប់​​ញ៉ាំ​គ្នា​៣ ទៅ​៤​នាក់) ៖
– ស្លឹក​តយ​​ ៥​-៦​សន្លឹក
– ទឹក​ ១​កែវ ឬ​​២៥០​មីលីលីត្រ
– ស៊ុត​១​គ្រាប់
– ទឹក​គោ​ស្រស់ ១​កែវ ឬ​២៥០​មីលីលីត្រ
– ស្ករ​ស ១​​កូន​ចាន ឬ​១៥០​ក្រាម
– ម្សៅ​ពោត ២​ស្លាប​ព្រា​បាយ​

វិធី​ធ្វើ​៖
– ហាន់​​ស្លឹក​តយ​​ឲ្យ​តូច​ៗ រួច​ដាក់​កិន​​ក្រឡុក​ជា​មួយ​ទឹក​​ឲ្យ​ម៉ដ្ឋ យក​ស្បៃ​ច្រោះ​កាក​​ចេញ។
– គោះ​ស៊ុត​លាយ​ជា​មួយ​ស្ករ​ស​ និង​ម្សៅ​ពោត​​​កូរ​ឲ្យ​សព្វ រួច​ចាក់​ទឹក​ដោះ​គោ​ស្រស់​​ និង​ទឹក​ស្លឹក​តយ​ចូល​
– ដាក់​ខ្ទះ​​កម្ដៅ​ទឹក​សង់ខ្យា​កូរ​​​​រយៈ​ពេល​១៥​ទៅ​២០​នាទី​ឲ្យ​​ឡើង​ខាប់។ ដួស​ដាក់​​កូន​ចាន​ទុក​ឲ្យ​ត្រជាក់​បន្តិច​ រួច​អ្នក​មាន​នំ​ឆា​ខ្វៃ នំ​ប៉ោង នំប៉័ង​​ជ្រលក់​​ញ៉ាំ​​​​​- រសជាតិ​​កាន់​តែ​ឆ្ងាញ់៕

ចុចអាន៖  មាន​ល្ពៅ ចង់​​បង្អែម? តោះ!សាក​រូបមន្ត​ងាយ​ៗ ធ្វើ​សង់​ខ្យា​ល្ពៅ​ដ៏​ឈ្ងុយ​ឆ្ងាញ់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ whatrecipe​​​