ធនាគារដ៏ធំមួយ បណ្តេញបុគ្គលិកស្រីម្នាក់របស់ខ្លួន ព្រោះនាង ធ្លាប់ជាតារាល្បីម្នាក់

ជប៉ុន៖ វាជារឿងដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់ពីធនាគារដ៏ល្បីមួយ បានសម្រេចធ្វើការ បញ្ឈប់ការងារបុគ្គលិកដ៏មានឥទ្ធិពលម្នាក់ ក្រោយពីពួកគេបានដឹងថា បុគ្គលិកម្នាក់នោះ គឺជាអតីតតារាដ៏ល្បីរួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ធនាគារ Goldman Sachs ដែលមានទីតាំងស្ថិតនៅ ក្នុងប្រទេសជប៉ុន បានសម្រេចដកហូតកុងត្រា ជាមួយនឹងបុគ្គលិកស្រីម្នាក់ឈ្មោះថា Shizuka Minamoto ក៏ព្រោះតែនាងគឺជា អតីតតារាសិចដ៏ល្បីឈ្មោះ កាលពីប៉ុន្មានឆ្នាំមុននេះ។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថាទៀតថា ដោយសារតែអតីតកាលរបស់ Minamoto ដែលបានចូលប្រឡូក ក្នុងវិស័យភាពយន្តអាសអាភាស អំឡុងពេលដែលនាង កំពុងសិក្សាក្នុងសាកលវិទ្យាល័យ គឺបានបំពានទៅដល់ច្បាប់ក្រមសីលធម៌ របស់ក្រុមហ៊ុន ដែលមានប្រាក់វិនិយោគទុន រាប់ពាន់លានដុល្លារមួយនេះ ជាហេតុធ្វើឲ្យមានការសម្រេច ដកហូតការងារ និងបញ្ចប់កុងត្រាភ្លាមៗផងដែរ។

ផ្អែកលើការដកស្រង់សម្តី ពីប្រភពជិតស្និទ្ធ បានឲ្យដឹងថា “ការសម្រេចប្រឡូកចូលក្នុង វិស័យភាពយន្តអាសអាភាសរបស់ Minamoto គឺមិនមែនដោយសារនាងត្រូវការល្បី ឬក៏លុយអ្វីឡើយ ព្រោះថានាងគ្មានគោលបំណង ប្រភេទនោះឡើយ។ នាងជាប្រភេទមនុស្ស ដែលចង់ដឹងចង់ឮ និងចង់សាករឿងគ្រប់យ៉ាង”។

ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា ខណៈពេលនេះ Minamoto បានចាប់ផ្តើមមាន ភាពភ័យខ្លាចថា អតីតការងាររបស់នាង អាចនឹងប៉ះពាល់ ទៅដល់ការងារបច្ចុប្បន្ន របស់នាង ដោយក្នុងនោះមានការលើកឡើងថា “Minamoto មិនមែនសោកស្តាយ ដែលនាងបានចូលប្រឡូក ក្នុងវិស័យភាពយន្តអាសអាភាសឡើយ ប៉ុន្តែនាងភ័យខ្លាច ថានឹងមានអ្នករកឃើញ អំពីអតីតកាលរបស់នាង នឹងលើកយកវាមកធ្វើជាបញ្ហា សម្រាប់ការងារនាពេលបច្ចុប្បន្ន។ ដោយសារតែហេតុនេះហើយ នាងក៏បានស្នើសុំ ឲ្យមានការបិទ រាល់ការបង្ហោះវីដេអូ របស់នាងនៅលើអ៊ិនធើណេត”៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គេអាចនៅចាំបានថា កាលពីពេលកន្លងទៅនេះ  បានបើកឡាន ទៅប៉ះជាមួយនឹង ឡានរបស់បុរសម្នាក់ ដោយចៃដន្យ នៅក្នុងប្រទេសហ្វីលីពីន ដោយបុរសជាម្ចាស់ឡាន បានចេញពីឡាន ដោយទឹកមុខ ពោរពេញទៅដោយកំហឹង ប៉ុន្តែរឿងហេតុទាំងអស់ បានប្រួលប្រែវិញ បន្ទាប់ពីបុរសរូបនោះ បានដឹងថា ជានាង Maria Ozawa។

បើតាមខ្សែវីដេអូ ដែលត្រូវបានបង្ហោះ ទៅលើគេហទំព័រ YouTube កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា បន្ទាប់ពីនាង Maria Ozawa បានបើកឡាន ទៅប៉ះជាមួយនឹង ឡានបុរសម្នាក់ហើយ បុរសរូបនោះ បានចេញពីក្នុងឡានមក ដោយទឹកមុខ ពោរពេញដោយកំហឹង។ ជាមួយគ្នានោះដែរ ខណៈបុរសជាម្ចាស់ឡាន បម្រុងនឹងបញ្ចេញកំហឹង ស្រាប់តែគាត់ បានក្រឡេកឃើញថា នារីដែលបើកឡាន មកប៉ះឡានគាត់ ការពិតគឺជា នាង Maria Ozawa។

ទឹកមុខបែបខឹងសម្បារ របស់បុរសជាម្ចាស់ឡាន រូបនោះ ក៏បានរលុបបាត់អស់ ខណៈគាត់បានទាញទូរស័ព្ទដៃ ចេញមកក្រៅ ហើយសុំនាង Maria Ozawa ថតរូប Selfie ប៉ុន្មានប៉ុស្តិ៍ តែម្តង ដោយសារតែគាត់ គឺជាអ្នកគាំទ្រ ដ៏ងប់ងុលម្នាក់ និងមិននឹកស្មានថា បានជួបនាង បែបនេះសោះ។

ទោះបីជាយ៉ាងណាក៏ដោយ នាង Maria Ozawa នៅតែបន្តសុំទោស បើទោះជាម្ចាស់ឡាន បានឈប់រករឿងនាង ក៏ដោយ ព្រោះនាងបានដឹងខ្លួនថា នាងគឺជាអ្នកខុស។

គួរបញ្ជាក់ផងដែរថា នាង Maria Ozawa គឺជាតួសិច ដ៏ល្បីល្បាញ មានវ័យ ២៩ឆ្នាំ មកពីកោះ Hokkaido ប្រទេសជប៉ុន ដោយម្តាយរបស់នាង គឺជាជនជាតិជប៉ុន និងឪពុក ជាជនជាតិ បារាំង-កាណាដា។ នាង Maria Ozawa ធ្លាប់បានអះអាងថា នាងបានប្រឡូកខ្លួន ក្នុងរឿងផ្លូវភេទ តាំងពីអាយុ ១៣ឆ្នាំ និងបានរៀនក្បាច់ ទាំង៤៨ ពីសៀវភៅ ដែលនាងបានទិញ ទៀតផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធនាគារដ៏ធំមួយ បណ្តេញបុគ្គលិកស្រីម្នាក់របស់ខ្លួន ព្រោះនាង ធ្លាប់ជាតារាល្បីម្នាក់
Shizuka Minamoto អតីតតារាសិចដ៏ល្បី

ធនាគារដ៏ធំមួយ បណ្តេញបុគ្គលិកស្រីម្នាក់របស់ខ្លួន ព្រោះនាង ធ្លាប់ជាតារាល្បីម្នាក់
ធនាគារ Goldman Sachs ដែលជាធនាគារដ៏ធំបំផុតមួយ និងមានប្រាក់វិនិយោគទុន យ៉ាងច្រើនសន្ធឺក

ធនាគារដ៏ធំមួយ បណ្តេញបុគ្គលិកស្រីម្នាក់របស់ខ្លួន ព្រោះនាង ធ្លាប់ជាតារាល្បីម្នាក់