ករណី​ស្រុត​ដី​ធ្លាក់​រថយន្តកាលពិម្សិលមិញនេះ ៖​ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន OCIC ទទួលខុសត្រូវ

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុងធ្វើការ​សម្របសម្រួល​(​អាជ្ញាកណ្តាល​) រវាង​ម្ចាស់​រថយន្ត​និង​ក្រុមហ៊ុន OCIC ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន OCIC ទទួលខុសត្រូវ​ក្នុង​ការ​បាក់​ស្រុត​ដី​ធ្លាក់​រថយន្ត​នៅ​ជ្រុង​ប៉ែក​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​រសៀល​ថ្ងៃ​ទី​០៨ មិថុនា​ម្សិលមិញ ។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា ដែល​ប្រាប់​កោះសន្តិភាព​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

សូម​បញ្ជាក់​ថា អំឡុង​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​០៨ មិថុនា បាន​បណ្តាល​ឲ្យ​ស្រុត​ដី​ធ្លាក់​រថយន្ត​៣​គ្រឿង​នៅ​ជ្រុង​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ រថយន្ត​ដែល​គេ​ចត​ទុក​លក់​ទាំង​៣​គ្រឿង​និង​ធ្លាក់​ដោយសារ​ការ​ស្រុត​ដី​ពេល​ភ្លៀង​នោះ​ម៉ាក CRV ២​គ្រឿង (​ព៌​ណ​ទឹកប្រាក់​និង​ព៌​ណ​ស្លែ​) និង​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​០១​គ្រឿង ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងថាប៉ែកខាងកើត ក្នុងខណ្ឌ៧មករា នាវេលាម៉ោងប្រមាណ២:១០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ បានទៅចោមរោមមើល។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តចំនួន៣គ្រឿង ដែលម្ចាស់ចតចោល នៅជាប់របងការដ្ឋានសំណង់ បានធ្លាក់ចូល ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ នៅរសៀលថ្ងៃនេះ តែមិនមានព័ត៌មាន ពីគ្រោះថ្នាក់ដល់ មនុស្សនោះទេ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត