រថយន្តដឹកសាំងក្រុមហ៊ុន សូគីមិច បុកជាមួយរថយន្តទួរីស ស្លាប់២នាក់ និងរបួស២នាក់នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ រថយន្តដឹកសាំងរបស់ក្រុមហ៊ុន សូគីមិចមួយគ្រឿង បានបុកគ្នាជាមួយរថយន្តទួរីស មួយគ្រឿងទៀត បណ្តាលឲ្យបុរស ២នាក់បានស្លាប់យ៉ាងអាណោចអធ័ម និងរបួសធ្ងន់២នាក់ទៀត (ស្រីម្នាក់) ស្ថិតនៅលើផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រ២០៦-២០៧ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងរបស់លោកបាន ចុះទៅជួយអន្តរាគមន៍ ដោយជួយហៅរថយន្តពេទ្យ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខណៈរថយន្តទាំង២គ្រឿង ត្រូវស្ទូចមករក្សាទុកដើម្បី រង់ចាំការដោះស្រាយបន្តទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៏ដ៏គួរឲ្យរន្ធត់នេះ​ ក៏ធ្លាប់មានករណីមួយស្រដៀងគ្នានេះដែរ គឺកាលពីម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ថ្មីៗនេះ រថយន្តស៊ីឈ្នួលដឹកពលករខ្មែរ មួយគ្រឿងបើកបុកបង្គោលភ្លើង ក្រឡាប់ធ្លាក់ទឹក បណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង លើដងផ្លូវសុវណ្ណាសន ចំណុចក្រុម២ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពពីប្រទេសថៃបានឲ្យដឹងថា រថយន្តដឹកពលករខ្មែរ បានបើកបុកបង្គោលភ្លើង រួចផ្លោងទៅធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យពលករខ្មែរស្លាប់៦នាក់ (ស្រី៣នាក់) នៅនឹងកន្លែង ខណៈពលករខ្មែរ២៤នាក់ផ្សេងទៀត របួសធ្ងន់ស្រាល។

ប្រភពព័ត៌មានបន្តថា អ្នករងរបួសចំនួន១២នាក់ ត្រូវបានគេដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកកើតហេតុ និង១២នាក់ផ្សេងទៀត ត្រូវបានដឹកចូលទៅមន្ទីរពេទ្យ ក្នុងស្រុកអារញ្ញ។

សមត្ថកិច្ចកម្ពុជាបានបង្កើបថា ពលករខ្មែរស្លាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចថៃ បានបញ្ជូនមកដល់កម្ពុជាហើយ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយសពពលករខ្មែរននោះ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៤នាក់ ខេត្តបាត់ដំបងម្នាក់ និងខេត្តសៀមរាបម្នាក់។ មកដល់ពេលនេះ ក្រុមគ្រួសារបានមកទទួលយកសពបណ្តើរៗហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត