ក្រសួងធនធានទឹក៖ បើទោះបីភ្លៀងចាប់ផ្តើមធ្លាក់ល្អបង្គួរ ប៉ុន្តែទឹកទន្លេមេគង្គ មិនទាន់មានសន្ទុះហក់ឡើងខ្លាំងនៅឡើយទេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែមិថុនានេះ បានជូនដំណឹងមួយ ស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា បើទោះបីភ្លៀងបានចាប់ផ្តើម ធ្លាក់ល្អជាបង្គួរយ៉ាងណាក្តី ប៉ុន្តែនៅភាគខាងលើ ក្នុងអាងទ​ន្លេមេគង្គ មិនទាន់មានភ្លៀងច្រើន ដែលមិនអាចធ្វើឲ្យ ទឹកទន្លេមានសន្ទុះខ្លាំងហក់ឡើងនៅឡើយនោះទេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកសង្ឃឹមថា នៅពេលដ៏ខ្លីខាងមុខនេះ ទឹកនឹងឡើង ហើយក្រសួងនឹងធ្វើការជូនដំណឹង ដល់សាធារណជនជាប្រចាំផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦​ កន្លងទៅថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម  ធ្លាប់បានសេចក្តីប្រកាសព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ ទី១៣ ខែមិថុនា ឆ្នាំ២០១៦ថា ប្រទេសកម្ពុជាបាន និងកំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងនិរតី ដែលបង្កឲ្យមានភ្លៀងរាយប៉ាយធ្លាក់ ពីមធ្យមទៅច្រើន។

ក្រសួងធនធានទឹកបានឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៦ អាកាសធាតុនៅកម្ពុជា មានស្ថានភាពដូចខាងក្រោម៖

- តំបន់វាយទំនាប ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន

-តំបន់ខ្ពង់រាប៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីបង្គួរ ទៅច្រើន

-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងបន្តធ្លាក់ រាយប៉ាយពីតិចទៅបង្គួរ

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើន ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងធនធានទឹក៖ បើទោះបីភ្លៀងចាប់ផ្តើមធ្លាក់ល្អបង្គួរ ប៉ុន្តែទឹកទន្លេមេគង្គ មិនទាន់មានសន្ទុះហក់ឡើងខ្លាំងនៅឡើយទេ

ក្រសួងធនធានទឹក៖ បើទោះបីភ្លៀងចាប់ផ្តើមធ្លាក់ល្អបង្គួរ ប៉ុន្តែទឹកទន្លេមេគង្គ មិនទាន់មានសន្ទុះហក់ឡើងខ្លាំងនៅឡើយទេ