ខ្សែភាពយន្ត​ខ្លី​សម្ដែង​ដោយ​ Ronaldo​ ត្រៀម​ស្វាគមន៍​ Euro 2016​ ទស្សនា​ហើយ​ពិតជា​អស្ចារ្យ​

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនលក់ផលិតផលកីឡាដ៏ល្បីក្នុងលោក Nike បានបញ្ចេញវីដេអូផ្សាយពាណិជ្ជកម្មថ្មីមួយ សម្រាប់ព្រឹត្តិការណ៍ Euro 2016 ដោយវីដេអូមួយនេះ វាប្រៀបបានហ្នឹងខ្សែភាពយន្តខ្លីមួយ ដែលមានរយៈពេល៦នាទី ហើយមានចំណងជើងថា The Switch។

សម្រាប់ខ្សែភាពយន្តខ្លីនេះដែរ មានចូលរួមដើរតួដោយកីឡាករបាល់ទាត់ដ៏ល្បីក្នុងលោក Cristiano Ronaldo ហើយក្នុងនោះវាក៏មានការចូលរួមសម្ដែងដោយកីឡាកររបស់ Man United, Man City និង Barcelona ជាដើម។

តាមរយៈសាច់រឿងនៃខ្សែភាពយន្តនេះគឺបានបង្ហាញពីក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ បានប្ដូររាងកាយជាមួយ Ronaldo ក្រោយពេលពួកគេបានប៉ះទង្គិចគ្នា។ ក្នុងចំណោមនោះដែរ ប្រិយមិត្តក៏នឹងអាចឃើញ Anthony Martial និង Joe Hart ចូលរួមសម្ដែងដែរ ដូច្នេះសូមទស្សនាវីដេអូពាណិជ្ជកម្មថ្មីនេះ ទាំងអស់គ្នា។

ខ្សែភាពយន្ត​ខ្លី​សម្ដែង​ដោយ​ Ronaldo​ ត្រៀម​ស្វាគមន៍​ Euro 2016​ ទស្សនា​ហើយ​ពិតជា​អស្ចារ្យ​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ខ្សែភាពយន្ត​ខ្លី​សម្ដែង​ដោយ​ Ronaldo​ ត្រៀម​ស្វាគមន៍​ Euro 2016​ ទស្សនា​ហើយ​ពិតជា​អស្ចារ្យ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:កីឡា  ព័ត៌មាន
Tags: