​ចិន​ពិន័យ​សិស្ស​ដាក់គុក បើសិន​លួច​ចម្លង​ពេល​ប្រលង​

Videos


នៅប្រទេសចិន កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានចេញច្បាប់មួយដើម្បីពង្រឹងវិស័យអប់រំរបស់ខ្លូនដោយដាក់បម្រាមថា បើសិស្សណាម្នាក់លួចចម្លងនៅពេលប្រលងចូលរៀនមហាវិទ្យាល័យ នឹងត្រូវប្រឈមនឹងការដាក់គុក ។

មន្ត្រីផ្នែកអប់រំបានចេញនូវច្បាប់ពិន័យយ៉ាងធ្ងន់ធ្ងរបែបនេះ គឺដើម្បីពង្រឹងភាពស្អាតស្អំ និង គុណភាពនៅពេលប្រលង ព្រោះវាជាផ្នែកមួយយ៉ាងសំខាន់នៃយុត្តិធម៌សង្គម នេះបើយោងតាមព័ត៌មានពី The Global Times ។

មន្ត្រីអប់រំ និង ប៉ូលីសតែងតែធ្វើការក្រើនរំលឹកដល់ថ្នាក់មូលដ្នានតាមតំបន់នានានៅទូទាំងប្រទេសឱ្យចូលរួមពង្រឹងច្បាប់នេះ និង ធ្វើការរឹបអូសសំភារៈទំនាក់ទំនងដូចជាទូរស័ព្ទ ឧបករណ៍អេឡិចត្រូនិចជាដើមមិនឱ្យប្រើនៅពេលប្រលងដើម្បីជៀសវាងពីការលួចចម្លង ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែមិថុនា នៅក្នុងប្រទេសចិនមានការរៀបចំប្រលងទូទាំងប្រទេសដ៏ធំ មួយជារៀងរាល់ឆ្នាំដើម្បីជ្រើសរើសនិសិត្សចូលរៀនថ្នាក់ឧត្តមសិក្សា ។ ឆ្នាំនេះមានសិស្សវិទ្យាល័យសរុបចំនួន ៩,៤ លាននាក់ដែលបានចូលរួមប្រលង ៕

                                                                                                                សុផល