លោក Koeman នឹងមកជំនួសលោក Martinez នៅក្លិប Everton

គ្រូបង្វឹក Southampton លោក Ronald Koeman គឺជាជម្រើសទីមួយរបស់ក្លិប Everton ដើម្បីក្លាយជាគ្រូបង្វឹកជំនួសតំណែងរបស់លោក Roberto Martinez ដែលត្រូវបានបណ្តេញចេញនៅមុនពេលបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ Premier League ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បច្ចុប្បន្ន កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park។
Ronal-keoman-ft16

បើយោងទៅតាម BBC ក្លិប Everton នឹងចំណាយប្រាក់ចំនួន ៥ លានផោន (ស្មើនឹង ៧,២ លានដុល្លារអាមេរិក) ទៅឲ្យក្លិប Southampton ដើម្បីនាំយកលោក Koeman មុននឹងការព្រមព្រៀងគ្នានេះ នឹងត្រូវប្រកាសជាផ្លូវការ។

អតីតគ្រូបង្វឹករបស់ក្លិប Ajax និង Feyenoord រូបនេះ ត្រូវបានលួងលោមឲ្យចូលរួមជាមួយ Everton ជាមួយនឹងកញ្ចប់ថវិការទិញចូលកីឡាករថ្មីចំនួន ១០០ លានផោន៕