កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

Max Key ដែល​ជា​កូន​ប្រុស​​លោក John Key ឋានៈ​ជា​​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​បានធ្វើ​ជា​ម៉ូដែល​​បង្ហាញ​រាង​សាច់ដុំ​កង់​ៗ​យ៉ាង​សង្ហា​លើ​ទស្សនាវដ្ដី Remix Magazine ។

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

ទោះ​ជា​យ៉ាង​ណា​ក្ដី Max ដែល​វ័យ​២១​ឆ្នាំ​បាន​បង្ហោះ​រួប​១​សន្លឹក​ដែល​ថត​ឲ្យ​ទស្សនាវដ្ដី​​​​លើ​បណ្ដាញ​សង្គម​ Instagram ដើម្បី​បង្អួត​អ្នក​តាមដាន (Follower) ប៉ុន្តែ​បែរ​ត្រូវ​គេ​រិះគន់​ទៅវិញ។ ការ​រិះគន់​នេះ​បណ្ដាល​មក​ពី​រូប​នោះ Max ថត​កាន់​បារី​ ខណៈ​ដែល​ឪពុក​របស់​ខ្លួន​ថ្មី​ៗ​ កំណត់​​ផែនការ​ច្បាប់​ប្រឆាំង​នឹង​ការ​ជក់​បារី។

 

Max Key គឺ​ជា​កូន​ទី​២​ក្នុង​គ្រួសារ បន្ទាប់​ពី​បង​ស្រី Stephie Key វ័យ​២៣ ហើយ​ជា​​សិស្ស​ឆ្នាំ​ទី​៤​លើ​ជំនាញ​២​ផ្នែក​គឺ​អចលនទ្រព្យ​និង​ពាណិជ្ជកម្ម។ ក្រៅ​ពី​ជា​កូន​នាយករដ្ឋមន្ត្រី​​​និង​សិស្ស​បុរស​សង្ហា​នេះ​ក៏​ជា​ DJ មួយ​រូប​ផង​ដែរ ហើយ​នៅ​លើ​​បណ្ដាញ​សង្គម Instagram មាន​អ្នក​តាមដាន​គេ​ដល់​ទៅ​​ជាង​៤​ម៉ឺន​នាក់៕

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

កូន​នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់​​ខំ​បង្ហាញ​សាច់​លើ​ទស្សនាវដ្ដី តែ​ត្រូវ​ចុក​ឈាម​ទៅវិញ

 

ចុចអាន៖យក​នំ​ម្ដាយ​លក់​មក​ច្នៃ​ធ្វើ​រ៉ូប​ដូច​ Chompoo Araya ធ្វើ​ឲ្យ​​នារី​ម្នាក់​ល្បី​ដោយ​មិន​ដឹង​ខ្លួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ lollipop

​​