អស់​ទាស់! ត្រឹម​១​ថ្ងៃ​រឿង “Warcraft” រក​បាន​៤៦​លាន​ដុល្លារ​នៅចិន

ភាពយន្ត​ដក​ស្រង់​ពី​ហ្គេម “Warcraft”អាច​រក​ចំណូល​បាន​សឹង​មិន​គួរ​ឲ្យ​ជឿ​ គឺ​៤៦​លាន​ដុល្លារ​ ​ក្នុង​ថ្ងៃ​បញ្ចាំង​ដំបូង​ក្នុង​ទីផ្សារ​ភាពយន្ត​ប្រទេស​ចិន។

 

 

អស់​ទាស់! ត្រឹម​១​ថ្ងៃ​រឿង “Warcraft” រក​បាន​៤៦​លាន​ដុល្លារ​នៅចិន

 

“Warcraft” ទើប​តែ​មក​ដល់​ប្រទេស​ចិន​កាល​ពី​ម្សិលមិញ ខណៈ​រឿង​នេះ​បាន​បញ្ចាំង​​បាន​​១​សប្ដាហ៍​ហើយ​នៅ​២០​​ប្រទេស​​ក្នុង​ពិភពលោក។ ចំណូល​៤៦​លាន​ដុល្លារ​​នេះ​បាន​ធ្វើ​ឲ្យ​ភាពយន្ត​ចំណាយ​ទុន​​១៦០​លាន​ដុល្លារ​ក្នុង​ការ​ថត ឈរ​លេខ​២​​​លើ​ភាពយន្ត “Avengers: Age of Ultron’s” ដែល​ធ្លាប់​រក​ចំណូល​បាន​២៨,៣​លាន​ដុល្លារ ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ក្នុង​​មួយ​ថ្ងៃ​​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង តែ​ឈរ​ក្រោម​ភាពយន្ត “Furious 7″ ដែល​អាច​​ប្រមូល​ប្រាក់​បាន​៦៣​លាន​ដុល្លារ​​​កាល​ពី​ឆ្នាំ​មុន។

 

​​តាម​អ្នក​វិភាគ ​ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​លោក Duncan Jones​ អាចនឹង​រក​បាន​១៥០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​នៅ​ប្រទេស​ចិន។ “Warcraft” នឹង​ទៅ​ដល់​ទឹក​ដី​អាមេរិក​នៅ​ថ្ងៃ​សុក្រ​​សប្ដាហ៍​នេះ។ ចាំ​មើល​​រឿង​នេះ​អាច​ហក់​ឡើង​លើ​កំពូល​តារា​ Box Office បាន​ឬ​យ៉ាងណា?

 

ចុចអាន៖ភាពយន្ត “Warcraft” កំពុង​អង្រួន​ចិត្ត​អ្នក​ទស្សនា​ក្នុង​ទីផ្សារ​អន្តរជាតិ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ variety