រូបមន្ត​ធម្មជាតិ ដើម្បី​ព្យាបាល ជំងឺ​រលាក​សួត​

រូបមន្ត​ធម្មជាតិ ដើម្បី​ព្យាបាល ជំងឺ​រលាក​សួត​

​ក្នុងចំណោម​ជំងឺ ដែល​អាច​នឹង​កើតឡើង ក្នុង​រដូវវស្សា​នេះ ជំងឺ​រលាក​សួត ជាពិសេស ចំពោះ​ក្មេងៗ អាច​ជា​បញ្ហា​ចំបង​មួយ ដែល​គួរឲ្យ​ព្រួយបារម្ភ​។ ប្រសិន​បើ​បងប្អូន​ក្តៅខ្លួន ក្អក (​មាន​ស្លេស​) ពិបាក​ដកដង្ហើម ឈឺ​ក្នុង​ទ្រូង ជីពចរ​លោត​លឿន​ជាង​ធម្មតា នោះ​ប្រហែល​ជា​សញ្ញា នៃ​ជំងឺ​រលាក​សួត​ហើយ ដូច្នេះ អ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន ហើយ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។

​យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ធម្មជាតិ​ចំនួន​បី ដែល​អាច​ជួយ​ព្យាបាល ឬ​កាត់​បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​រលាក​សួត ៖

​ស្លឹក​ជី​អង្កា​ម​
​ចូរ​យក​ស្លឹក​ជី​អង្កាម​ពីរ​បី​មែក រួច​សង្កត់​យក​តែ​ទឹក ដើម្បី​លាយ​ជាមួយនឹង ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​។ អ្នក​គួរតែ​ញ៉ាំ​វា រាល់​បី​បួន​ម៉ោង​ម្តង​។​

​ខ្ទឹម​
​ខ្ទឹម អាច​ជួយ​កាត់បន្ថយ​សីតុណ្ហភាព ហើយក៏​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការព្យាបាល​ជំងឺ​រលាក​សួត​ដែរ​។ អ្នក​អាច​យក​ខ្ទឹម​ពីរ​បី​មើម ទៅ​កិន​ឲ្យ​ម៉ត់ រួច​យក​មក​បិទ​នៅ​ពី​លើ​ទ្រូង​។​

​ល្មៀត​
​វា​ត្រូវ​បាន​គេ​ចាត់ទុកថា ជា​វិធី​បុរាណ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ទល់ នឹង​ជំងឺ​រលាក​សួត​ដោយ​អ្នក​គ្រាន់តែ​ដាក់​ល្មៀត ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​យក​ក្រណាត់​ស្អាត​មក​ជ្រលក់ រួច​យក​ទៅ​ជូត​ទ្រូង ដើម្បី​រំញោច​ទ្រូង និង​កាត់បន្ថយ​បញ្ហា​នានា ដែល​បណ្តាល​មកពី​ជំងឺ​រលាក​សួត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។