ការបំ​បៅដោះ គឺ​ល្អ​បំផុត​! ដូច្នេះ ទើប​ខ្ញុំ​បំបៅ​ដោះ​មិត្ត​ប្រុស​ខ្ញុំ​!

ការបំ​បៅដោះ គឺ​ល្អ​បំផុត​! ដូច្នេះ ទើប​ខ្ញុំ​បំបៅ​ដោះ​មិត្ត​ប្រុស​ខ្ញុំ​!

​នារី​ម្នាក់ កំពុងបំ​បៅដោះ​មិត្តប្រុស​របស់ខ្លួន បន្ទាប់​ពី ២០ ឆ្នាំ ក្រោយពេល​មាន​កូន​រួច​។​ ​អ្នកនាង Jennifer Mulford បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន បន្ទាប់ពី​ធ្វើ​ជា​អ្នក​ក្រឡុក​ស្រា ដើម្បី​បំ​បៅដោះ​មិត្ត​ប្រុស​របស់ខ្លួន ឈ្មោះ Brad Leeson ពីព្រោះ នាង​ចង់​បង្កើត​ទំនាក់ទំនង ការ​បំបៅ​ដោះដល់​មនុស្សធំ​ពេញវ័យ​។​
Jen និង Brad បាន​សហការ​គ្នា​ធ្វើ​រឿងនេះ បន្ទាប់​ពី​ការស្រាវជ្រាវ ទៅ​លើ​ទំនាក់ទំនង នៃ​ការ​បំបៅ​ដោះ​ដល់​មនុស្ស​ធំ​ពេញវ័យ​។​

​ពីព្រោះ​តែ​គាត់​មិន​មាន​ទឹកដោះ​នៅឡើយ ដូច្នេះ គាត់​ក៏​សម្រេចចិត្តបំ​បៅដោះ​ស្ងួត (​គ្មាន​ទឹកដោះ​) ដល់ Brad ជា​រៀង​រាល់​ពីរ​ម៉ោង​ម្តង ដើម្បី​ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា នាង​កំពុង​តែ​បំបៅ​ដោះ​កូន ដូច្នេះ វា​ក៏​អា​ចេញ​ទឹកដោះ​ដែរ​។​

​អ្នកនាង Jennifer និយាយថា ៖ “​ពេល​ខ្ញុំ​អាន និង​ស្រាវជ្រាវ​អំពី​អត្ថបទ​នេះ ខ្ញុំ​ពិតជា​មាន​ការភ្ញាក់ផ្អើល ហើយ​ចង់​ធ្វើ​វា​ខ្លាំងណាស់​។ ខ្ញុំ​ចង់​ឲ្យ​មិត្តប្រុស​ស្ទាប​សុដន់ ពេល​យើង​រួមភេទ ជាង​ការធ្វើ​អ្វី​ផ្សេង​ទៀត​”​។​

​អ្នកនាង Jennifer មកពី Atlanta ចាប់ផ្តើម​ស្វែងរក​មនុស្ស​ប្រុស ដែល​បើក​ចិត្ត​ទូលាយ ហើយ​ចង់​សាកល្បង ការ​បៅដោះ​ពេល​ពេញវ័យ​។​ ​នាង​និយាយថា “​ខ្ញុំ​បាន​ណាត់​ជួប​តាម​វេបសាយ នៅក្នុង​ក្រុម​ជជែក​គ្នា​អំពី ការ​បៅដោះ​ពេល​ពេញវ័យ ហើយ​ខ្ញុំ​គិតថា គ្មាន​មនុស្ស​ប្រុស​ណា អាច​ចូលរួម​ជាមួយ​ខ្ញុំ​នោះ​ទេ​”​។​
​ប៉ុន្តែ ចុងក្រោយ នាង​ចាប់ផ្តើម​ជជែក​គ្នា ជាមួយ Brad ដែល​ជា​មិត្ត​ប្រុស​ចាស់​របស់​នាង កាលពី​នៅ​រៀន​។​

​ដោយសារតែ​នាង មិន​បាន​បំបៅ​ដោះកូន អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដូច្នេះ នាង​គ្មាន​ទឹក​ដោះ ឲ្យ Brad បៅ​ឡើយ​។​ ​ដូច្នេះ ពួកគេ​ត្រូវតែ​បង្កើត​ការបញ្ចេញ​ទឹក​ដោះ តាមរយៈ​ការ​បៅដោះ​ស្ងួត ជា​រៀង​រាល់​ពីរ​ម៉ោង​ម្តង ដើម្បី​បង្កើតឲ្យមាន ការផលិត​ទឹក​ដោះចេញ ដូច​ជា​ការ​ដែល​នាង ធ្លាប់​បំបៅ​ដោះកូន​ពីមុន​អឺចឹង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។