​ច្រមុះ​លែង​ដឹង​ក្លិន អាច​បណ្តាល​មកពី​អ្វី​?

​ច្រមុះ​លែង​ដឹង​ក្លិន អាច​បណ្តាល​មកពី​អ្វី​?

​ការ​តឹង​ច្រមុះ ពេល​មាន​ជំងឺ​ផ្តាសាយ រលាក​ច្រមុះ ឬ​ខ្យល់អាកាស​កខ្វក់ គឺជា​មូលហេតុ ដែល​អាច​ធ្វើឲ្យ​បងប្អូន លែង​ដឹង​ក្លិន​ក្នុង​ច្រមុះ​។

មូលហេតុ​ផ្សេងៗ​ទៀត មានដូចជា ៖
•​    ​ដុំ​សាច់​ក្នុង​ច្រមុះ ដែល​ជា​ការរារាំង ដល់​ផ្លូវ​ក្នុង​ច្រមុះ​
•​    ​ការរង​របួស​ទៅ​លើ​ច្រមុះ និង​សរសៃ​ក្លិន ក្រោយ​ពេល​វះកាត់ ឬ​ប៉ះទង្គិច​ក្បាល​
•​    ​ការប៉ះពាល់​ទៅនឹង​សារធាតុ​គីមី​ពុល ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​
•​    ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន ដូចជា ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំង​ការ​រលាក និង​ថ្នាំ​ព្យាបាល​ជំងឺ​បេះដូង​ជាដើម​
•​    ​ការប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់​
•​    ​អាយុ​កាន់តែ​ចាស់ ដែល​ដូចគ្នា​នឹង​ការមើលឃើញ និង​ការ​ស្តាប់លឺ​ផងដែរ ជាពិសេស ពេល​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។