មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​

កូនជ្រូក១ក្បាលនេះមានជើង ៤ និងផ្នែកដទៃទៀតដូចនឹងជ្រូកធម្មតា, លើកលែងតែក្បាលរបស់វាពិតជាចម្លែកៈ មានមាត់២ ចម្រុះ ២ និងភ្នែក ៣ ដែលភ្នែក១នៅចន្លោះភ្នែក២សងខាង ។

មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​

តាម Sina នាល្ងាចថ្ងៃទី ៦ មិថុនា ជ្រូកដែលមានមាត់ ២ ភ្នែក ៣ នោះ បានចាប់កំណើតនៅផ្ទះរបស់កសិករ១រូប នាខេត្ត ស៊ីឈួន ។ ហើយវាចម្លែកខុសគេ ក្នុងចំណោម “បងប្អូន” របស់វាចំនួន ១៤ ក្បាល ។

ពេលបៅដោះ វាប្រើមាត់ទាំង២ ដោយបៅម្តងម្នាក់ ។ កូនរបស់ម្ចាស់ជ្រូកបានយកវាមកដាក់ក្នុងកេសក្រដាស ហើយបំបៅវាដោយដប ដើម្បីកុំឲ្យវាដណ្តើមបៅ ជាមួយកូនជ្រូកដទៃ ក៏ដូចជាងាយទុកឲ្យអ្នកជិតខាងដែលចង់មើលវា បានសម្លឹងមើលងាយស្រួលផងដែរ ។

ជ្រូក១ក្បាលនោះ មានទម្ងន់ខាងក្បាលធ្ងន់ជាងជ្រូកធម្មតា ដោយសារខ្លួនរបស់វារាងតូចផង ហេតុនេះ វាដើរមានការលំបាក និងផ្អៀងម្ខាង ។

យ៉ាងណាមិញ សម្រាប់អ្នកនិយមរឿងចម្លែកៗ គឺបានហ៊ានទិញកូនជ្រូកនេះក្នុងតម្លៃប្រមាណ ៣០០ ដុល្លារ ឯណោះ, ប៉ុន្តែ ម្ចាស់របស់វាពុំព្រមលក់នោះទេ ៕
មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​ មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​ មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​ មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​ មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​ មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​

  • មើល​ជ្រូក​ក្បាល ២ ភ្នែក ៣ កម្រ​ប្រទះ​已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ប្លែកៗ
Tags: