Ronaldo ​ក្លាយ​ជា​កីឡាករ​មាន​ចំណូល​ ច្រើន​ជាង​គេ​លើ​លោក

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​​ក្លាយ​ជា​កីឡាករ​​ដែល​មាន​​​ប្រាក់​ចំណូល​ច្រើន​ជាង​លើ​ពិភពលោក​​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ នៅ​រដូវ​កាល​២០១៥-១៦។ នេះ​បើ​តាម​ទស្សនាវដ្ដី​អាមេរិក​ បាន​ចុះ​ផ្សាយ​កាល​ពី​​យប់​មិញ។

 

Ronaldo ​ក្លាយ​ជា​កីឡាករ​មាន​ចំណូល​ ច្រើន​ជាង​គេ​លើ​លោក

Cristiano Ronaldo

 

ក្នុង​បញ្ជី​កីឡាករ​មាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ Forbes Magazine បាន​ឲ្យ​ដឹង​ថា Ronaldo មាន​ចំណូល​៧២,២​​​លាន​​អឺរ៉ូ​ (ជិត​​៨៨​លាន​ដុល្លារ) ​​ត្រឹម​រយៈពេល​១២​ខែ​ចុង​ក្រោយ​នេះ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​លើ​លោក។ ចំណូល​របស់​គេ​ដ៏​ច្រើន​នេះ​ បាន​មក​ពី​ប្រាក់​ឈ្នួល​នៅ​ក្លឹប​ Real Madrid ​និង​ការ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ Nike, Tag Heuer ​និង​ក្រុមហ៊ុន​ថ្នាំ​គ្រាប់​អាហារូបត្ថម្ភ Herbalife ​ជា​ដើម។

 

កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ កាល​ឆ្នាំ​មុន បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ដែល​អាច​ឈរ​តំណែង​លេខ​១ ជំនួស​អតីត​អ្នក​ប្រដាល់​ Floyd Mayweather ​និង​អ្នក​វាយ​កូន​ហ្គោល Tiger Woods ​បើ​គិត​តាំង​ពី​ឆ្នាំ​២០០០​មក។

 

រីឯ​ Lionel Messi ​របស់​ក្រុម​ FC Barcelona ដែល​ឈ្នះ​ពាន​ Ballon d’Or កាល​ខែ​មករា ​​បាន​ស្ថិត​នៅ​លេខ​២ ក្នុង​បញ្ជី​នេះ​ ដោយ​មាន​ចំណូល​៧១,៥​លាន​​អឺរ៉ូ (ជាង​៨១​លាន​ដុល្លារ)។

 

Ronaldo ​ក្លាយ​ជា​កីឡាករ​មាន​ចំណូល​ ច្រើន​ជាង​គេ​លើ​លោក

 

Ronaldo ​ក្លាយ​ជា​កីឡាករ​មាន​ចំណូល​ ច្រើន​ជាង​គេ​លើ​លោក

 

*បញ្ជី​ឈ្មោះ​កីឡាករ​មាន​ចំណូល​ច្រើន​ជាង​គេ​ទាំង​១០​លើ​លោក៖

 

១. Cristiano Ronaldo (បាល់ទាត់) – ៧៧,២​លាន​អឺរ៉ូ (ជិត​៨៨​លាន​ដុល្លារ)
២. Lionel Messi (បាល់ទាត់) – ​៧១,៥​លាន​អឺរ៉ូ (ជាង​៨១​លាន​ដុល្លារ)
​​៣. LeBron James (បាល់​បោះ) – ៦៧,៧​លាន​អឺរ៉ូ (ជាង​៧៧​លាន​ដុល្លារ)
៤. Roger Federer (វាយ​កូន​បាល់) – ​៥៩,៥​លាន​អឺរ៉ូ (ជិត​៦៨​លាន​ដុល្លារ)
៥. Kevin Durant (បាល់​បោះ) – ៤៩,៣​លាន​អឺរ៉ូ (ជាង​៥៦​លាន​ដុល្លារ)
៦. Novak Djokovic (វាយ​កូន​បាល់) – ៤៨,៩​លាន​អឺរ៉ូ (ជាង​៥៥,៦​លាន​ដុល្លារ)
៧. Cam Newton (បាល់​ឱប) – ៤៦.៦​លាន​អឺរ៉ូ (ជាង​៥៣​លាន​ដុល្លារ)
៨. Phil Mickelson (វាយ​កូន​ហ្គោល) – ៤៦,៤​លាន​អឺរ៉ូ (៥២,៨​លាន​ដុល្លារ)
៩. Jordan Spieth (វាយ​កូន​ហ្គោល) – ៤៦,៣​លាន​អឺរ៉ូ (៥២,៦​លាន​ដុល្លារ)
១០. Kobe Bryant (បាល់​បោះ) – ៤៣,៨​លាន​អឺរ៉ូ (ជិត​៥០​លាន​ដុល្លារ)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ as