ខូចចិត្ត​ប្រពន្ធ​មិន​ឲ្យ​ជួប​មុខ​កូន​ ផឹក​ស្រារហូត​ក្អួត​ធ្លាក់ឈាម​

ខូចចិត្ត​ប្រពន្ធ​មិន​ឲ្យ​ជួប​មុខ​កូន​ ផឹក​ស្រារហូត​ក្អួត​ធ្លាក់ឈាម​



ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​ដោយសារ​ខូច​ចិត្ត​​រឿង​ប្រពន្ធ​ មិន​ឲ្យ​ជួប​មុខ​កូន ​​ ​ក្រោយ​ពេល​​រស់នៅ​បែក​គ្នា​នោះ​ ក៏​បាន​បបួល​បង​ប្អូន​ជីដូន​មួយ ​និង​មិត្តភ័ក្ដិ​ផឹក​ស៊ី​ស្រវឹង​រហូត​ក្អួត​ធ្លាក់ឈាម​ផ្អើល​អស់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ ​ព្រម​ទាំង​ព្រះសង្ឃ​​​​​ចោមរោម​មើល​ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​​​ដឹក​ទៅ​ព្យាបាល។

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​ មាន​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦​នៅមុខ​របង​វត្ត​ហៅ​វត្ត ភ្នៀ​ត សម្ពលី​ ​ស្ថិតនៅ​ក្នុង​ភូមិ ស្វាយ​ សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​​ ​មានឈ្មោះ​ឆេង សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ស្នាក់នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​ស្នោរ​លិច​ មាន​ស្រុកកំណើត​នៅ​ភូមិ​ចំលង​ទៀក​ ឃុំ​ទាមទារ​ ស្រុក​កំពង់ត្របែក​ខេត្ត​ព្រៃវែង និង​ប្អូនជីដូនមួយ​ឈ្មោះ ទន់ វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ជាមួយគ្នា ​ព្រម​ទាំង​មាន​ស្រុកកំណើត​នៅ​ស្រុក​ជាមួយគ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ​ទន់ វាសនា​ ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើ​ត​ហេតុ ដោយសារតែ​ជនរងគ្រោះ​​​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ ​ក៏​​​រស់នៅ​បែក​គ្នា​ ដោយ​ប្រពន្ធ​រស់នៅ​ឯ​ខេត្ត​រតនគិរី​ ​​ប្ដី​​មក​ធ្វើការ​សំណង់​នៅ​ភ្នំពេញ។ ពេល​នោះ​ប្ដី​នឹក​កូន​ពេក​ ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ចង់​យក​កូន​មកលេង​ស្រុក​ នៅ​ឯ​ខេត្ត​ព្រៃវែង ​តែ​ប្រពន្ធ​មិន​ព្រម​ឲ្យ​យក​មក​ទេ។ បន្ទាប់មក ​​ខ្លួន​(​បង​ជីដូនមួយ) បាន​និយាយ​ថា ​កុំ​គិត​ច្រើនពេក ហើយ​នាំគ្នា​ទិញ​ស្រា​មក​ផឹក​នៅ​កន្លែង​ការដ្ឋាន​ខាងលើ ដោយ​ផឹក​មាន​គ្នា​បី​នាក់ ​ក្នុង​នោះ​ ផឹក​ស្រា​ថ្នាំ​អស់​កន្លះ​លីត្រ ​និង​ស្រា​អា​ឡិច​ហ្ស​ង់​វី​ស្គី​អស់​ចំនួន​២​ដប ហើយ​ជនរងគ្រោះ​បាន​ស្រវឹង​យ៉ាង​ខ្លាំង​ រហូត​ក្អួត​ធ្លាក់ឈាម​យ៉ាង​ច្រើន ​បណ្តាល​ឲ្យ​​ខ្លួន​ភ័យ​យ៉ាង​ខ្លាំង។ បន្ទាប់មក​ខ្លួន​ក៏​បាន​​អៀង​ផង​គ្រៀក ក ​ចេញ​ពី​កន្លែង​ផឹកស៊ី​ប្រហែល​៣​ទៅ​៤​គីឡូម៉ែត្រ ​​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ ប្រជាពលរដ្ឋ ​ព្រមទាំង​ព្រះសង្ឃ​​រាយ​ការណ៍​ដល់​សមត្ថកិច្ច​ ដើម្បី​ហៅ​រថយន្ត​មក​សង្គ្រោះ ហើយ​សមត្ថកិច្ច​ព្រម​ទាំ​ប្រជាពលរដ្ឋ​ ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ជួយ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល។ តែ​សមត្ថកិច្ច​ទាក់ទង​ជាច្រើន​កន្លែង​​ ​​​ម្នាក់ៗ​ឆ្លើយ​ដាក់គ្នា​ពី​មួយ​ទៅ​មួយ ហើយ​មិន​មាន​រថយន្ត​សង្គ្រោះ​ណាមួយ​មក​ដឹក​ជនរងគ្រោះ​ឡើយ​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​យ៉ាង​ខ្លាំង​។

ប្រភព​បន្ដ​ថា​ ក្រោយមក​ ដោយ​ការទាក់ទង​រថយន្ត​សង្គ្រោះ​ជាង​ពីរ​ម៉ោង​ហើយ​ ជនរងគ្រោះ​បាន​ដឹង​ខ្លួន​ឡើងវិញ​ហាក់​ដូច​មានការ​ធូរស្រាល​បន្ដិច ​ទើប​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​មេការ​ឲ្យ​មក​យក​ជន​រងគ្រោះ​ទៅ​សម្រាក​ព្យាបាល​ខ្លួនឯង។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ជាពិសេស​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ផ្ដល់​រថយន្ត​សង្គ្រោះ​មកកាន់​តំបន់​ដាច់ស្រយាល​ផង ព្រោះ​មាន​គ្រោះថ្នាក់​ ឮ​ជំងឺ​ជាយថាហេតុ​ផ្សេងៗ ទី​កន្លែង​ឆ្ងាយ​ពេក ​រថយន្ត​មិន​ចេញ​មក​ដឹក​អ្នករងគ្រោះ​ឡើយ​ជាពិសេស​នៅ​ពេល​យប់​ដូចជា​ពេលនេះ​ជាដើម៕
ខូចចិត្ត​ប្រពន្ធ​មិន​ឲ្យ​ជួប​មុខ​កូន​ ផឹក​ស្រារហូត​ក្អួត​ធ្លាក់ឈាម​

ខូចចិត្ត​ប្រពន្ធ​មិន​ឲ្យ​ជួប​មុខ​កូន​ ផឹក​ស្រារហូត​ក្អួត​ធ្លាក់ឈាម​

ខូចចិត្ត​ប្រពន្ធ​មិន​ឲ្យ​ជួប​មុខ​កូន​ ផឹក​ស្រារហូត​ក្អួត​ធ្លាក់ឈាម​