ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​បើកឡាន​ជូន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដោយផ្ទាល់​ទៅ​ហូប​អាហារ​ល្ងាច​ និពន្ធដោយ : ថ្មីៗ       June-09-2016, 2:44 pm         796

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​បើកឡាន​ជូន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដោយផ្ទាល់​ទៅ​ហូប​អាហារ​ល្ងាច​រូបភាព៖ ហ្វេសប៊ុកប្រធានាធិបតីម៉ិកសិក Enrique Pena Nieto​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក  Enrique Pena Nieto បាន​ស្វាគមន៍​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី យ៉ាង​កក់ក្តៅ​ដោយ​បើកឡាន​ដោយផ្ទាល់​ជូន​លោក ម៉ូ​ឌី ទៅ​បរិភោគ​អាហារ​បួស​បែប​ម៉ិកស៊ិក​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ជា​រឿង​ដែល​កម្រ និង​ជា​កាយវិការ​ដ៏​ពិសេស​របស់​មេដឹកនាំ​ម៉ិ​ក​ស៊ិ​ក​ដែល​វា​មិន​ធ្លាប់មាន​កន្លងមក​ឡើយ​។​

​ក្រោយ​ចាក​ចេញពី​សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ប្រទេស​ម៉ិ​ក​ស៊ិ​កទៀត​នា​ថ្ងៃ​ព្រហស្បតិ៍​។ លោក​បានទទួល​បានកា​រ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Enrique Pena Nieto ផងដែរ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្រោយ​ជំនួប​ទ្វេភាគី ប្រធានាធិបតី​វ័យ ៤៩​ឆ្នាំនេះ​បើកឡាន​ខ្លួនឯង​ផ្ទាល់​ជូន​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ទៅ​ភោជនីយដ្ឋាន​មួយ​ដើម្បី​បរិភោគ​អាហារ​បួស​បែប​ម៉ិ​ក​ស៊ិ​ក​រួមគ្នា​តែម្តង​។  

ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​បើកឡាន​ជូន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដោយផ្ទាល់​ទៅ​ហូប​អាហារ​ល្ងាច​ និពន្ធដោយ : ថ្មីៗ       June-09-2016,  2:44 pm         796

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​លោក Vikas Swarup សរសេរ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់ខ្លួន​ថា​៖« វា​ជា​កាយវិការ​ដ៏​ពិសេស​មួយ​របស់​ប្រមុខរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ដែល​បើកឡាន​ដោយផ្ទាល់​ជូន​លោក ម៉ូ​ឌី ទៅ​បរិភោគ​អាហារ​បួស​»​។ អ្នកនាំពាក្យ​រូបនេះ​ក៏​ភ្ជាប់​ជាមួយ​រូបភាព​មួយចំនួន​ផងដែរ ដែល​បង្ហាញ​ពី​សកម្មភាព​របស់​មេដឹកនាំ​ទាំងពីរ ជាពិសេស​រូបលោក Enrique Pena Nieto បើកឡាន​និង​មាន​លោក ម៉ូ​ឌី អង្គុយ​ក្បែរ​ផង​។​

​លោក ម៉ូ​ឌី កំពុង​ស្ថិតនៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​ទិសដៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រ​ទស​ប្រាំ​ដែល​ចាប់ផ្តើម​តាំងពី​ចុង​សប្តាហ៍​មុន​មក​នោះ​។ នាយករដ្ឋមន្ត្រី​រូបនេះ​ប្រឹងប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កា​រ​ទូត​និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជា​មិត្ត​។ ឥណ្ឌា​ព្យាយាម​ស្វះ​ស្វែងរក​ការគាំទ្រ​ដើម្បី​ប្រឆាំង​ភេរវកម្ម​, ការគាំទ្រ​ឥណ្ឌា​ឲ្យ​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​, ពង្រឹងសមត្ថភាព​យោធា​, និង​ថាមពលនុយក្លេអ៊ែរ​និង​ថាមពល​ស្អាត​ជាដើម​៕