EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៨ម៉ោង នៅ​តំបន់​មួយ​ចំនួន​ដល់​ថ្ងៃ​ទី​១២

ចាប់​ពី​ថ្ងៃ​​នេះ រហូតដល់​ថ្ងៃ​អាទិត្យ​ទី១២ តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ផ្អាក​ការ​​ផ្គត់ផ្គង់​អគ្គិសនី​បណ្ដោះ​អាសន្ន​ ក្នុង​រយៈពេល​៨​ម៉ោង​ ដើម្បី​អនុវត្ត​ការងារ​ជួស​ជុល ផ្លាស់​ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

 

EDC ប្រកាស​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៨ម៉ោង នៅ​តំបន់​មួយ​ចំនួន​ដល់​ថ្ងៃ​ទី​១២

 

ថ្ងៃ​ព្រហស្បតិ៍​ទី៩ ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​នៅ៖
១. តំបន់​ភ្លើង​លេខ​ ប.ត153 ស្ថិត​នៅ​ភូមិ​បូរី​១០០ខ្នង ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​
២. តំបន់​ភ្លើង​លេខ​ ប.ត. 350 ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌ​ទួលគោក​
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​លៀប​ ភូមិ​គៀន​ឃ្លាំង​ ក្នុង​សង្កាត់​ព្រែក​លៀប​ ភូមិ​ដើម​គរ​ ភូមិ​ព្រែក​តាសេក​ ភូមិ​តាគង់ ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ
៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ចាប់​ពី​សង្កាត់​ច្បារ​អំពៅ​២ រហូត​ដល់​សង្កាត់​ព្រែក​ឯង​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​
៥. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះ​ក្របី​ ភូមិ​ព្រែក​ថ្មី​ ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

 

ថ្ងៃសុក្រ​ ទី១០ ពី​ម៉ោង​៨​ព្រឹក​ ដល់​ម៉ោង​៤​រសៀល​ នឹង​ផ្អាក​នៅ៖ ​
១. តំបន់​ភ្លើង​លេខ​ P014ស្ថិត​នៅ​ភូមិ​កោះ​ក្របី​ ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​
២. តំបន់​ភ្លើង​លេខ​ ប.ត.153 ស្ថិត​នៅ​ភូមិ​បូរី​១០០ខ្នង ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​អូរ​បែក​ក្អម​ ភូមិ​ត្រពាំង​ឈូក​ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ភូមិ​ទ្រា ភូមិ​មានជ័យ ភូមិ​ឫស្សី ភូមិ​ភ្នាត ភូមិ​ដំណាក់​ធំ​ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ភូមិ​គោក ចំបក់ ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​
ថ្ងៃ​សៅរ៍​ទី១១​ ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥​រសៀល នឹង​ផ្អាក​នៅ៖
១. តំបន់​ភ្លើង​លេខ​ P014ស្ថិត​នៅ​ភូមិ​កោះ​ក្របី​ ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​
២. តំបន់​ភ្លើង​លេខ​ ប.ត.018 ប.ត. 019 ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ
៣. តំបន់​ភ្លើង​លេខ ប.ត. 306 ប.ត.857 P559 ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​
៤. តំបន់​ភ្លើង​លេខ P674 ស្ថិត​នៅ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​ដើម​មៀន​ ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​
៥. តំបន់​ភ្លើង​ មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​គោក ភូមិ​ទួល​សង្កែ​ ក្នុង​សង្កាត់​ទួល​សង្កែ​ ភូមិ​ក្រោល​គោ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។
 

ថ្ងៃ​អាទិត្យ ទី១២ នឹង​ផ្អាក​ពី​ម៉ោង​៩ព្រឹក ដល់​៥រសៀល​នៅ
១. តំបន់​ភ្លើង​លេខ​ ប.ត. 650 ក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌ​ចំការមន
២.តំបន់​ភ្លើង​លេខ ប.ត. 306 ប.ត.857 P559 ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ
៣. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ ភូមិ​ត្នោត​ជ្រុំ ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ
៤. តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជើងឯក ចាប់​ពី​ភូមិ​ម័ល​ រហូត​ដល់​ភូមិ​បាគូ​ ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ នួន ចាន់លីហួត

ប្រភព៖ EDC