មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

ជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅនេះ សិស្សវិទ្យាល័យនៃប្រទេសជប៉ុនមួយក្រុម ធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានធ្វើការសិក្សា និងបង្ហាញពីបច្ចេកទេស ភ្ញាស់ស៊ុតដោយគ្មានសំបក ដោយទទួលបានជោគជ័យ ក្រោមការជួយបង្ហាត់បង្រៀន យ៉ាងយកចិត្តទុកដាក់ ពីសំណាក់សាស្រ្តាចារ្យផងដែរ។

តួយ៉ាង បើតាមប្រភពបានឲ្យដឹងថា សិស្សវិទ្យាល័យវ័យជំទង់មួយក្រុម មកពីទីក្រុង Chiba នៃប្រទេសជប៉ុន រួមជាមួយលោកគ្រូរបស់ពួកគេ បានធ្វើការបង្ហាញពីវិធីសាស្រ្តថ្មីមួយ ដោយប្រើប្រាស់ ថង់ប្លាស្ទិក និងពែងប្លាស្ទិកដើម្បីធ្វើការភ្ញាស់ស៊ុត។ សម្រាប់ការពិសោធន៍ របស់យុវសិស្សមួយក្រុមនេះដែរ ដំបូងឡើយគ្រាន់តែធ្វើការដាក់ថង់ប្លាស្ទិក លើមាត់កែវ រួចគោះស៊ុតទម្លាក់ចូល រួមជាមួយនឹងការចាក់បញ្ចូលនូវថ្នាំគីមីម្យ៉ាង ដែលជំនួយដល់ស៊ុតក្នុងការលូតលាស់ រួចគ្របថង់ប្លាស្ទិកពីលើវិញ ហើយបន្ទាប់មកយកទៅដាក់ក្នុងម៉ាស៊ីន ដើម្បីធ្វើការរក្សាស៊ុត ពីបរិយាកាសខាងក្រៅជាការស្រេច ដោយរង់ចាំរយៈពេល ២១ថ្ងៃ ដែលធ្វើឲ្យអំប្រ៊ីយ៉ុងនៃស៊ុត មានការលូតលាស់ រហូតបង្កកំណើតភ្ញាស់ចេញជា រូបរាងនៃកូនមាន់តែម្តង។

យ៉ាងណាមិញ បើតាមការទស្សនាតាមរយៈវីដេអូឃ្លីបវិញ ចាប់តាំងពីថ្ងៃដំបូងនៃការរក្សាស៊ុតក្នុងម៉ាស៊ីន រហូតដល់ថ្ងៃទីបី គេសង្កេតឃើញយ៉ាងច្បាស់ ពីចលនាកន្រ្តាក់របស់បេះដូងមាន់ ហើយនៅថ្ងៃទីប្រាំអំប្រ៊ីយ៉ុង ចាប់ផ្តើមបង្ករកំណើតចាប់ផ្តើមចេញរូបរាងបន្តិចម្តងៗ។ រហូតដល់សប្តាហ៍បន្ទាប់មក សរសៃរអំប្រ៊ីយ៉ុង បានរីករាលដាលតាមរយៈផ្នែកស៊ុតលឿងនៃស៊ុត ហើយសម្រាប់នៅថ្ងៃបន្ទាប់ៗមកទៀត  កកើតចេញជាដៃជើង និងចំពុះ រួមជាមួយនឹងអវៈយវៈផ្សេងទៀត និងចុងក្រោយរហូតដល់ត្រឹមរយៈពេល២១ថ្ងៃ ញាស់លេចចេញជារូបរាងតែម្តង។

ទន្ទឹមនឹងនោះផងដែរ ក៏មានការលើកឡើងថា នេះជាប្រវត្ដិសាស្ដ្រលើកទី១ ប៉ុន្ដែជាក់ស្ដែង នេះមិនមែនជាបច្ចេកទេសលើកទីមួយ ដែលបានធ្វើការបង្ហាញនោះទេ។ ជាច្រើនឆ្នាំមកនេះ អ្នកវិទ្យាសាស្ដ្រជាច្រើនរូប បានព្យាយាមសិក្សាពីដំណើរការលូតលាស់នៃ ស៊ុតមាន់ ក្នុងអំឡុងពេលដែលវាកំពុងតែធ្វើការវិវឌ្ឍន៍ខ្លួន ហើយនឹងសិក្សាពីបច្ចេកទេសចាក់ថ្នាំឲ្យវា បង្ករបង្កើតឡើងវិញផងដែរ។ ជាមួយគ្នានេះដែរ តាមរយៈសៀវភៅជីវៈវិទ្យា របស់អាមេរិកបោះពុម្ពក្នុងឆ្នាំ១៩៩៣ លោកវេជ្ជបណ្ឌិត Cynthia Fisher ក៏បានពន្យល់ប្រាប់ពីរបៀបប្រើប្រាស់ បច្ចេកទេសភ្ញាស់ស៊ុតដោយគ្មានសំបក ក្នុងចំនោមសិស្សផងដែរ ដែលមានអាត្រា ៧០ភាគរយ ដែលអាចភ្ញាស់ចេញជារូបរាងបាន។ 

គួរបញ្ជាក់ដែរថា ការអនុវត្តនូវវិធីសាស្រ្តាភ្ញាស់ស៊ុត ដែលគ្មានសំបក របស់យុវ័យសិស្សជប៉ុនមួយក្រុមនេះដែរ គឺត្រូវបានធ្វើឡើងតាមការរៀបរាប់យ៉ាងលំអិត តាមរយៈទំព័រអត្ថបទស្រាវជ្រាវមួយ ដែលបានចេញផ្សាយនៅក្នុងសៀវភៅ “Japanese Journal of Poultry Science” ឬហៅថា ទិនានុប្បវត្តិវិទ្យាសាស្រ្តជប៉ុន បសុបក្សីផងដែរ ៕  

ចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា វីដេអូមួយ បានកំពុងតែធ្វើឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍ខ្លាំងដោយក្នុងនោះ គឺបានបង្ហាញនូវសកម្មភាព ទាក់ទងនឹង

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះគឺ ត្រូវបានបង្ហោះចូលក្នុង YouTube ដោយ​ Bobby Tv និងថតឡើងដើម្បីធ្វើការ ពិសោធន៍ខ្លីមួយ ទាក់ទងទៅនឹង ប្រតិកម្មសារធាតុគីមី។ ហើយវាគឺជាវិធីសាស្ត្រថ្មីមួយ ទាក់ទងនឹងការ បកសំបកស៊ុត ទាំងនៅឆៅ ដោយមិនឲ្យមាន ការខូចទ្រង់ទ្រាយអ្វីនោះឡើយ តាមរយៈដំណើរការងាយៗ។ 

សម្រាប់សំភារៈដែលអ្នក ត្រូវការនោះមានដូចជា ទឹកខ្មេះ, ទឹកធម្មតា និងប្រអប់ ឬក៏កែវចំនួន២ ប៉ុណ្ណោះ។ ដំបូងឡើយអ្នកយក ស៊ុតឆៅមួយគ្រាប់ ដាក់ក្នុងកែវដែល ទទេស្អាតមួយ រួចចាក់ទឹកខ្មេះចូល ទៅក្នុងកែវដែលមានស៊ុតឆៅនោះ រហូតទាល់តែលិច រួចទុកវាចោល ក្នុងរយៈពេល២ថ្ងៃ។

២ថ្ងៃក្រោយ អ្នកនឹងឃើញសំបក នៃស៊ុតនោះរលាយបាត់ សឹងតែទាំងអស់ហើយ ដូច្នេះពេលនោះ អ្នកស្រង់យកស៊ុត នោះឡើងមក រួចយកទៅដាក់ ក្នុងប្រអប់មួយ ជាមួយនឹងទឹកធម្មតា ហើយធ្វើការជូត ឬបកសំបក ដែលនៅសេសសល់ ដោយថ្នមៗ នោះអ្នកនឹងទទួលបាន ស៊ុតឆៅមួយដែល ត្រូវបានបកសំបក ដោយមិនមានការខូច ទ្រង់ទ្រាយកន្លែង ណានោះឡើយ។

ក៏មានការបញ្ជាក់ មកជាមួយផងដែរថា ដំណើរការនេះគឺ កើតចេញមកពី កម្រិតសារជាតិអាស៊ីតខ្សោយ ដែលមាននៅក្នុង ទឹកខ្មេះមានភាពស៊ីចង្វាក់គ្នា ជាមួយនឹងសារជាតិ កាបូនកាល់ស្យូម ទើបអាចបង្កឲ្យមាន ប្រតិកម្មគីមី និងបណ្តាលឲ្យសំបក របស់ស៊ុតចាប់ផ្តើម ជម្រុះចេញបន្តិចម្តងៗ។

យ៉ាងណាមិញ វីដេអូមួយនេះ គឺគ្រាន់តែជាការបង្ហាញ នូវវិធីងាយៗ មួយដែលអាចបកសំបកស៊ុត ទាំងនៅឆៅបាន ដោយមិនមានការ ខូចខាតទ្រង់ទ្រាយ អ្វីទាំងអស់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)

មិនគួរឲ្យជឿ! ការភ្ញាស់ស៊ុតដោយគ្មានសំបក ទទួលបានជោគជ័យ (មានវីដេអូ)