ចិន ៖ ​ក្រោយ​ប្រលង​ធ្លាក់​ជាង​ ១៩ ដង​ បុរស​អាយុ ៤៩ ឆ្នាំ​ម្នាក់​​ប្ដេជ្ញា​ចិត្ត​​ថា​នឹង​ប្រលង​ចូល​មហាវិទ្យាល័យ​ឲ្យ​ជាប់​នៅ​ឆ្នាំ​នេះ

សម្រាប់សិស្សវិទ្យាល័យនៅប្រទេសចិន ការប្រលងចូលមហាវិទ្យាល័យ ឬ gaokao គឺជារឿងដ៏សំខាន់បំផុតក្នុងជីវិតសិក្សារបស់ពួកគេ ហើយក៏ជារឿងដ៏ពិបាកមួយផងដែរ ដោយសារវិន័យប្រលងមានភាពតឹងរ៉ឹងបំផុត ។

ជាក់ស្ដែងបុរសអាយុ ៤៩ ឆ្នាំម្នាក់ដែលមានឈ្មោះថា Liang Shi បាននិយាយប្រាប់អ្នកសារព័ត៌មានថា “ការប្រលងចូលមហាវិទ្យាល័យនៅឆ្នាំនេះគឺជាការប្រលងលើកទី ២០ របស់គាត់ ដោយសារគាត់បានប្រលងធ្លាក់អស់ ១៩ ដងរួចមកហើយ។ សម្រាប់ឆ្នាំនេះគាត់បានប្ដេជ្ញាចិត្តថាត្រូវតែប្រលងឲ្យជាប់ មិនឲ្យមានការប្រលងលើកទី ២១ សម្រាប់រូបលោកទៀតនោះទេ”។

លោក Laing បានថ្លែងបន្តថា “បន្ទាប់ពីធ្លាក់ការប្រលងលើកទីមួយគាត់ក៏បានចូលរៀននៅសាលាបច្ចេកទេស ត្បិតមហាវិទ្យាល័យមិនទទួលអ្នកប្រលងធ្លាក់នោះទេ។ បន្ទាប់មកគាត់ក៏បានបោះបង់វាចោលដោយគិតថាគាត់អាចធ្វើបានល្អជាងនេះតាមរយៈការប្រលងដើម្បីចូលមហាវិទ្យាល័យ”។

គួរបញ្ជាក់ឲ្យដឹងផងដែរថាក្នុងការប្រលងកាលពីឆ្នាំមុន លោកខ្វះតែ ២៨ ពិន្ទុទៀតប៉ុណ្ណោះដើម្បីជាប់ការប្រលង៕

ប្រភព ៖

ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • ចិន ៖ ​ក្រោយ​ប្រលង​ធ្លាក់​ជាង​ ១៩ ដង​ បុរស​អាយុ ៤៩ ឆ្នាំ​ម្នាក់​​ប្ដេជ្ញា​ចិត្ត​​ថា​នឹង​ប្រលង​ចូល​មហាវិទ្យាល័យ​ឲ្យ​ជាប់​នៅ​ឆ្នាំ​នេះ已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ជីវិតនិងសង្គម
Tags: