ល្មោភ​អី​យ៉ាងនេះ ! ប្រពន្ធ​ផង សហាយ​ផង​នៅ​មិន​គ្រប់​ទៀត

ខេត្តកណ្ដាល ៖ បុរស​កំហូច​ល្មោភកាម​ម្នាក់ មាន​ប្រពន្ធ​កូន​ហើយ​មិន​គ្រប់គ្រាន់​ បាន​លួច​សហាយស្មន់​ជាមួយ​ស្ត្រី​មេម៉ាយ​ម្នាក់​ទៀត មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ទាំង​បាន​ចាប់​រំលោភ​កូនស្រី​ស្ត្រី​មេម៉ាយ​នោះ​ច្រើន​លើក​ទៀត ។ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​នេះ​មិន​បាន នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ​បាន​សម្រេចចិត្ត​ប្ដឹង​នគរបាល​ស្រុក​កណ្ដាលស្ទឹង ហើយ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បុរស​កំហូច​នោះ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ អ៊ុត សំ​អឿ​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ ជាងសំណង់ មាន​ទីលំនៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី រោងចក្រ​មាន​ទីលំនៅ​ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា នៅ​ក្នុង​ឆ្ឆ្នាំ​២០០៤ ជនសង្ស័យ​ឈ្មោះ អ៊ុត សំ​អឿ​ន បាន​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​ម្ដាយ​នារី​រង​គ្រោះ ជា​ស្ត្រី​មេម៉ាយ​អាយុ​៤០​ឆ្នាំ មានកូន​ស្រី​៣​នាក់ ។ ទំនាក់ទំនង​នេះ​ចេះ​តែ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន ។ លុះ​មក​ដល់​ថ្ងៃ​មិន​ចាំ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​យប់ ជនសង្ស័យ​ឈ្មោះ អ៊ុ​ក សំ​អឿ​ន បាន​បបួល​នារី​រង​គ្រោះ (​ត្រូវជា​កូនស្រី​ទី​១) ទៅ​រោង​មាន់​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ដើម្បី​រើស​ដែក​យក​មក​សន្សំ​ធ្វើ​ផ្ទះ ឆ្លៀតឱកាស​ស្ងាត់​ជនសង្ស័យ​ក៏​ចាប់​អោប​ស្ទាបអង្អែល​លូក​ប្រដាប់​ភេទ និង​សុំ​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ ប៉ុន្តែ​​នារី​រង​គ្រោះ​មិន​ព្រម តែ​ទោះជា​យ៉ាងណា​ក៏​ដោយជនសង្ស័យ​បាន​ប្រើ​កាំបិត​ស្នៀត​ភ្ជង់​គំរាម​សម្លាប់ និង​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ ព្រមទាំង​គំរាម​មិន​ឲ្យ​ប្រាប់​នរណា​ទេ បើ​ហ៊ាន​ប្រាប់​នឹង​សម្លាប់​ចោល ។ ចាប់ពី​ពេល​នោះ​មក ជនសង្ស័យឈ្មោះ អ៊ុត សំ​អឿ​ន តែងតែ​ឆ្លៀតឱកាស​បង្ខំរំលោភ​នារី​រង​គ្រោះ​ក្នុង​មួ​យស​ប្ដា​ហ៍​ពីរ​ទៅ​បី​ដង និង​បាន​គំរាម​សម្លាប់​នាង​រហូត ថែម​ទាំង​ប្រាប់​ឲ្យ​នារី​រង​គ្រោះ​ប្រើ​ថ្នាំ​ពន្យារកំណើត OK ទៀត​ខ្លាច​បែក​ការណ៍ ។

រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ជនសង្ស័យ​បាន​ទូរស័ព្ទ​ឲ្យ​ជន​រង​គ្រោះ​មក​ជួបដើម្បី​រួម​ភេទ​ទៀត តែ​នាង​ខ្លាច​មិន​ហ៊ាន​មក​ជួប ជនសង្ស័យ​បាន​គំរាម​តាម​ទូរស័ព្ទ​រក​សម្លាប់​ទៀត ទើប​នាង​ទ្រាំ​លែង​បាន​សម្រេចចិត្ត​ប្រាប់​រឿងរ៉ាវ​ទាំង​អស់​ទៅ​ម្ដាយធំ និង​ម្ដាយ​របស់​ខ្លួន រួច​បាន​នាំ​គ្នា​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​រួច មន្ត្រី​ជំនាញ​បាន​កោះហៅ​ឈ្មោះ អ៊ុត សំ​អឿ​ន មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ ។ នៅ​ចំពោះ​មុខ​សមត្ត​កិច្ច ឈ្មោះ អ៊ុត សំ​អឿ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ខាងលើ​ប្រាកដ​មែន ។ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕