ក្តៅ!ក្តៅ! រំជួលពេញ​ក្រុង​បាត់ដំបង​ឥឡូវនេះ

ខេត្ត​បាត់​ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កម្លាំង​បង្ការ​បង្ក្រាប​​របស់​​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ក្រុង បាន​​បើក​ប្រតិបត្តិការ​ ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ទូ​ទាំង​ក្រុង​​បាត់​ដំបងតែម្តង​ កាលពី​វេលា​ម៉ោង​០៣ និង​២៧​នាទី​រសៀល​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ នេះ ។

ប្រភព​​​ជំហាន​ដំបូង​ត្រូវ​គេ​ដឹង​ថា កម្លាំង​បាន​ធ្វើការ​​​ព័ទ្ធ​ចាប់​​ចំនួន​​៤​​កន្លែងហើយ ដែល​ទីតាំង​​ធំ​ជាងគេ​នោះ គឺ​ស្ថិត​នៅ​ក្បែរ​ផ្សា​រលើ ក្នុងភូមិ​កម្ម​ករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ប្រភព​ឱ្យ​ដឹងទៀត​​ថា ម្ចាស់​ទីតាំង​ធំ​ជាងគេ​​ត្រូវ​ឃាត់ខ្លួន​​នោះ​ឈ្មោះ​ន​ង សុ​វត្ថិ​​​ឌី ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​​ប្តី​ជា​គ្រូបង្រៀន ។ ក្នុង​ទីតាំង​ធំនោះ ត្រូវ​កម្លាំង​​ដក​ហូត​​បាន​ឧបករណ៍​ធំ​ៗ​​ជា​ច្រើន សម្រាប់​ការ​កត់​កន្ទុយលេខ​ ។

រីឯ​ទីតាំង​ផ្សេង​ត្រូវ​គេ​​ដឹង​ថា មេ​ឆ្នោត​ម្នាក់​ គឺជា​ប្រពន្ធ​របស់​មន្ត្រី​ប៉េ​អឹ​ម​ទៀត​ផង ។ គួរ​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​នេះ គឺ​ដឹកនាំ​កម្លាំង​ដោយ​លោកប៉ា​ង ហៀ​ង ជា​អធិការ​ក្រុង​បាត់ដំបង ដែលកំពុងបន្ត​ចុះបង្ក្រាបទីតាំងដទៃទៀត ។