បើ​មាន​​កូន​ភ្លោះ​ស្រី១ប្រុស១ ចិន​ចង់​​ឱ្យ​នរណា​កើត​មុន?

កូនភ្លោះកើតមកច្រើនតែប្រុសៗ ឬស្រីៗ ចំណែកស្រីមួយប្រុសមួយ គឺកម្រណាស់ ប៉ុន្តែបើសិនមានប្រុសមួយស្រីមួយវិញ ប្រជាជនចិនចង់ឱ្យកូនប្រុសកើតមុនជាងកូនស្រី។

បើ​មាន​​កូន​ភ្លោះ​ស្រី១ប្រុស១ ចិន​ចង់​​ឱ្យ​នរណា​កើត​មុន?រូបតំណាង

ប្រជាជនចិនជឿថា កូនប្រុសជាអ្នកតស៊ូ រ៉ាប់រងការលំបាកគ្រប់បែបយ៉ាង ហើយបើកូនប្រុសកើតមុន កូនស្រីនឹងមានសំណាង ស្រណុកខ្លួន មិននឿយហត់ និងពិបាករកស៊ីចិញ្ចឹមគ្រួសារឡើយ។ នេះជាសម្ដីរបស់លោក កុក ឡុង គ្រូចិនសែនៅស៊ិនសែហោរា បកប្រែឯកសារខ្មែរចិន ចិនខ្មែរ។

គ្រូចិនសែរូបនេះបន្តថា៖ “ភាគច្រើនគេវះកាត់ យកកូនប្រុសមុន តែបើកើតតាមធម្មជាតិ គឺពឹងទៅលើព្រហ្មលិខិត…មាន! តែកម្រណាស់! ភាគច្រើនកើតមកប្រុសទាំងពីរ ស្រីទាំងពីរ”។

កូនភ្លោះស្រីប្រុស ប្រៀបបីដូចជា ហង្សហើយនឹងនាគ នាំលាភសំណាងឱ្យគ្រួសារ។ លោកគ្រូបានបន្ថែមទៀតថា បើតាមជំនឿចិន កូនស្រី ដែលកើតមកជាមួយកូនប្រុសហ្នឹង ជាសង្សាររបស់ឪពុកកាលពីជាតិមុន៕

ប្រភព៖ sabay

  • បើ​មាន​​កូន​ភ្លោះ​ស្រី១ប្រុស១ ចិន​ចង់​​ឱ្យ​នរណា​កើត​មុន?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:ចំនេះដឹង
Tags: