រ៉េ​ន ចាត់ទុក​គ្រួសារ​សំខាន់​ជាង​មិត្តស្រី​

Videos


នៅក្នុងព្រឹត្តិការប្រគុំតន្ត្រីទេសចរណ៍ដែលបានរៀបចំឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពេលថ្មីៗនេះ មានអ្នកកាសែតជាច្រើនបានចោមរោមតាមសួរសំណួរទៅកាន់តារាសម្ដែង និង ចម្រៀងសម្បូរស្នេហ៍លោក ជុង ជីហ៊ុន ( Jung Ji Hoon ) ហៅ រ៉េន ( Rain ) ទាក់ទងនឹងជីវិតឯកជនរបស់លោក ដោយបានសួរថា «តើអ្វីទៅដែលជារបស់សំខាន់បំផុតក្នុងជីវិតរបស់លោក» ?

រ៉េ​ន ចាត់ទុក​គ្រួសារ​សំខាន់​ជាង​មិត្តស្រី​

សម្រាប់សំណួរនេះដែរ លោក រ៉េន បានឆ្លើយថា របស់ដែលសំខាន់បំផុតក្នុងជីវិតរបស់លោក ទី ១ គឺគ្រួសារ ទី ២ មិត្តស្រី ( នាង គីម តេហ៊ី Kim Tae-hee) និង ទី ៣ គឺនាយកក្រុមហ៊ុនរបស់លោក ។ ស្របពេលជាមួយគ្នានេះដែរ តារាប្រុសដែលមានសមត្ថភាពចម្រុះខាងលើបានប្រាប់ទៀតថា លោកនឹងចេញអាល់ប៊ុមថ្មីរបស់ខ្លួននៅចុងឆ្នាំនេះ ហើយថែមទាំងត្រូវពិភាក្សាពីរឿងថតភាពយន្តជាច្រើនរឿងថែមទៀតផង ។

រ៉េ​ន ចាត់ទុក​គ្រួសារ​សំខាន់​ជាង​មិត្តស្រី​

គួរបញ្ជាក់ដែរថា លោក រ៉េន និង ស្រីស្អាត គីម តេហ៊ី មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជាង ៣ ឆ្នាំ មកហើយ ហើយមកទល់នឹងពេលនេះ ត្រូវបានអ្នកគាំទ្រមួយចំនួនធំកំពុងតែប៉ាន់ស្មានថា ពួកគេប្រហែលរៀបចំគម្រោងរៀបការក្នុងពេលឆាប់ៗនេះមិនខាន ៕

                                                                                                             ( ប្រភព : កូរ៉េប៊ូ ) កុសល

រ៉េ​ន ចាត់ទុក​គ្រួសារ​សំខាន់​ជាង​មិត្តស្រី​