តួ​ចិត្តអាក្រក់​ក្នុង​រឿង ក្រុមបាល់ទាត់​សៅ​លីង ជួប​គ្រោះថ្នាក់​ចរាចរណ៍​

Videos

សារព័ត៌មានចិនមួយបានឲ្យដឹងថា តារាសម្តែងចិនដ៏ល្បី លោក Patrick Tse វ័យ ៧៩ ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ៤ បុកបន្តកន្ទុយគ្នា នៅតំបន់ Shenzhen កាលពីពេលថ្មីៗនេះ បណ្តាលឲ្យរូបលោករងរបួសបាក់ឆ្អឹងជំនីរ និង កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

តួ​ចិត្តអាក្រក់​ក្នុង​រឿង ក្រុមបាល់ទាត់​សៅ​លីង ជួប​គ្រោះថ្នាក់​ចរាចរណ៍​

លោក Tse បានប្រាប់ខាងសារព័ត៌មានពីហេតុការណ៍នេះដែរថា រថយន្តលោកកំពុងធ្វើដំណើរតាមដងផ្លូវសុខៗ ស្រាប់តែមានរថយន្តដឹកទំនិញមួយបត់ពីមុខរថយន្ត ដែលបណ្តាលឲ្យអ្នកបើកបរលោកស្លន់ស្លោរជាន់ហ្វ្រាំងមួយទំហឹងជាប់ តែដោយសាររថយន្តនៅខាងក្រោយបីគ្រឿងជាន់ហ្វ្រាំងមិនទាន់ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រថយន្តបួនគ្រឿងបុកបន្តកន្ទុយគ្នាបែបនេះ ។ លោកបានបន្ថែមទៀតថា នាពេលកើតហេតុ លោកបានគេងលក់ និង មិនបានពាក់ខ្សែក្រវ៉ាត់នោះទេ ទើបបណ្តាលឲ្យលោកធ្លាក់ពីលើកៅអី តែលោកមិនបានគិតថា លោករងរបួសធ្ងន់ធ្ងរទេ តែក្រោយពេលទៅដល់ស្ទីឌីយ៉ូថត ទើបដឹងថា លោករងរបួសបាក់ឆ្អឹងជំនីរ ។

តួ​ចិត្តអាក្រក់​ក្នុង​រឿង ក្រុមបាល់ទាត់​សៅ​លីង ជួប​គ្រោះថ្នាក់​ចរាចរណ៍​

យ៉ាងណាក្តី ក្រោយពីទៅឲ្យគ្រូពេទ្យពិនិត្យរួច គេរកឃើញថា របួសលោកមិនសូវជាធ្ងន់ធ្ងរប៉ុន្មាននោះទេ គ្រាន់តែវាត្រូវការឲ្យលោក Tse សម្រាកនៅផ្ទះមួយរយៈពេលសិន រួចហើយចាំបន្តធ្វើការងារប្រចាំថ្ងៃជាធម្មតាវិញ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)